ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធ មជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន និងគណ:កម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា
Thu,21 March 2024 (Time 10:08 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
===========================
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។

សម្តេចធិបតីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។ ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។

សម្តេចធិបតីបានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ទៅលើជនមានពិការភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។ រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
962 នាក់
ម្សិលមិញ :
4605 នាក់
សប្តាហ៍នេះ :
20143 នាក់
សរុប :
4990088 នាក់

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ​ ផ្សព្វផ្សាយ​ ស្តីពី​ការលេីកកម្ពស់​ការ គ្រប់គ្រង ​រដ្ឋបាល​ ដែនដី​ សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់ សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ឆ្នាំ២០២៤-២០២៨​ នៅសាលាខេត្តបាត់ដំបង​

លោកជំទាវ​ ម៉ាណ​ ណាវី​ សមាជិក​ព្រឹទ្ធសភា​ បានអញ្ញើញ​ជា​អធិបតី ​ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​ថវិការ​ និងសម្ភារៈសិស្សា ជូន​កុមារ​កំព្រា​​ ស្ថិត​នៅ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ និងដកបទពិសោធន៍ លើការងារមួយចំនួន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំគណៈប្រតិភូ ខេត្តព្រះសីហនុ ជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកងទ័ពឈរជើង នៅកោះពូលូវ៉ៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញចូលរួមអមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចាង ឈីងលី ( ZHANG Qingli) នៅវិមានរដ្ឋសភា

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ៏ត ក្រុងព្រះសីហនុ បាននាំយកថវិកាមួយចំនួន ដើម្បីឧបត្ថម្ភគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានអនុញ្ញាតជូន ឯកឧត្តម HU BIN CHEN ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមអមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួម ទទួលដំណើរនិវត្តន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញចូលរួម សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅព្រះរាជណាចក្រថៃ

​លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បានអញ្ចើញចូលរួមក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី វិធីសាស្ត្រស្រាវជ្រាវ បទល្មើសរំលោភបំពាន និងអំពើធ្វើអាជីវកម្មផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យឯកឧត្ដម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាន​នាយកដ្ឋាន ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បានអញ្ចើញចូលរួមពិធី បើក​សិក្ខាសាលា​ស្តី​ពី​ការ ​ប្រយុទ្ធ​ប្រឆាំង​ ទេសចរណ៍​ផ្លូវភេទ​ និង​ការ​ជួញដូរ​ផ្លូវភេទ​ លើ​អនីតិជន​ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ក្រោមអធិបតីភាព ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើដំណើរត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញ ទៅថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅព្រះរាជាណាចក្រថៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រថៃ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមសន្និបាត ប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាត លើកទី៨០ របស់គណៈកម្មការ សេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក