ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy និងលោកស្រី Maki NOMURA ចូលជួប សម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា
Mon,25 March 2024 (Time 05:28 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy និងលោកស្រី Maki NOMURA ចូលជួបសម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា
================
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy អនុប្រធាននាយកដ្ឋានសុខភាព នៃកាកបាទក្រហមឡាវ និងលោកស្រី Maki NOMURA ប្រតិភូទទួលបន្ទុកការងារសុខភាពរបស់សហព័ន្ធអន្តរជាតិប្រចាំកម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីគ្នាទៅវិញទៅមក លើការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។

ក្នុងជំនួបនេះ វេជ្ជបណ្ឌិត Soulany Chancy បានជម្រាបជូន លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អំពីស្ថានភាពមេរោគអេដស៍ នៅប្រទេសឡាវ ដែលបច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ អេដស៍ប្រមាណ ៣ពាន់នាក់ ដែលតាមតួលេខនេះបញ្ជាក់ថា ប្រទេសឡាវ បាននិងកំពុងកើនឡើង ករណីឆ្លងថ្មីនៃ មេរោគអេដស៍ក្នុងស្រទាប់យុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ដែលបានកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ គួឱ្យកត់សម្គាល់។ ឆ្លើយតបករណីនេះ កាកបាទក្រហមឡាវ មានគម្រោងអប់រំអ្នកផ្ទុកមេរោគអេដស៍ ក្រុមយុវជន ក្រុមប្រឈម និងសហគមន៍ តាមរយៈការប្រើប្រាស់ថវិកាគម្រោង ដែលជាការឧបត្ថម្ភពីបណ្តាដៃគូនានា។ ប៉ុន្តែរយៈពេលថ្មីៗនេះ ដោយសារភាគីជាម្ចាស់ជំនួយបានដកខ្លួនថយធ្វើឱ្យការអនុវត្តគម្រោងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ លើការងារអេដស៍ និងសុខភាពមាតានិងទារក បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ តាមរចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជា និងយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត។

ទន្ទឹមនេះ កាកបាទក្រហមកម្ពុជា មាន កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជារៀងរាល់ខែ ដែលធ្វើការចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងព័ត៌មាននានា ដោយធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ ការថែទាំសុខភាពបឋមជាដើម។ ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹង ដើម្បីទប់ស្កាត់ចំពោះជំងឺមិនឆ្លងសំខាន់ទាំង៤ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ដែលកំពុងតែមានការកើនឡើងផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ប្រតិភូកាកបាទក្រហមឡាវ និងសហព័ន្ធអន្តរជាតិ មានគោលបំណងសិក្សាពីគ្នាទៅវិញទៅមក ពីការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។ វគ្គទី២នៃគម្រោងនេះបានចាប់អនុវត្តតាំងពីពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងប្រទេសឡាវ និងកម្ពុជា។

សម្រាប់កម្ពុជា គម្រោងនេះ អនុវត្ត នៅខេត្តបន្ទាយមានជ័យ ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាជននៅតាមសហគមន៍ តាមព្រំប្រទល់ ខេត្តប៉ៃលិន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ និងឃុំដែលជាប់ព្រំប្រទល់ផងដែរ ហើយនៅថ្ងៃទី២៦ ខែមីនាស្អែកនេះ ប្រតិភូ នឹងអញ្ជើញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការអនុវត្តគម្រោងខាងលើនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4840 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33364 នាក់
សរុប :
6268075 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ