សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ សម្រាប់អាស៊ី នៅប្រទេសចិន====================សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ សម្រាប់អាស៊ី ដែលធ្វើឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកវេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ីក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវ សម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។វេទិកាបូអាវ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និងតំបន់ក៏នឹងចូលរួមផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តំបន់ផ្លូវថ្មើរជើងចតុមុខ
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីអបអរសាទរ ខួប១ឆ្នាំ នៃដំណើរការជាផ្លូវការ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល-ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នៅខេត្តត្បូងឃ្មុំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីអបអរសាទរ ការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាល ជាមួយប្រធានក្រុមបក្ស, អនុសាខាបក្ស និងសាខាបក្សភូមិ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខជាមួយ កម្លាំងការពារព្រំដែនគោក លេខ៨២៣ ៣១០ ខេត្តបាត់ដំបង និងវរសេនាតូចនគរបាល ការពារព្រំដែនលេខ ៨២១ ខេត្តប៉ៃលិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធីសំណេះសំណាល ផ្ដល់ប័ណ្ណមូលនិធិសមធម៍សុខាភិបាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១.២០៦គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងខណ្ឌមានជ័យ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើបទរាយការណ៍ អំពី ការចាត់តាំងកម្លាំង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ជាមួយកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនិងសិស្សជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតឲភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation (HANSHIN) ចូលសម្តែងការគួរសម និងចូលអបអរសាទរ ចំពោះមហាសន្និបាតភាគហ៊ុនិក លើកទី៨
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី៨ អញ្ចើញចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញផ្ដល់សម្ភារ និងបរិក្ខារ មានដូចជា ទូដាក់សម្ភារ ក្តារខៀន ធុងទឹកជ័រ និងសម្ភារ ក្នុងកេស មាន១៥មុខ ជូនដល់មត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៧ថ្នាក់ មកពីក្រុង-ស្រុកទាំង១៣ ទូទាំងខេត្តកណ្ដាល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពសមាជិក សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ២០គ្រួសារសព
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ត្រីភាគីថ្នាក់រដ្ឋមន្រ្តីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម
ថវិកាចំនួន ២,៤០០$ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ផ្តល់ជូនគណ:គ្រប់គ្រងសាលា វិទ្យាល័យសម្តេចក្រឡាហោម ស ខេង កន្ទឺ២ ដេីម្បីរៀបចំកែលម្អសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាបន្ថែមទៀត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញត្រួតពិនិត្យការងារធានាជីវភាព ដឹកជញ្ជូន ត្រៀមរៀបចំការប្រារព្ធពិធី រំលឹកខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ