ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូច អន្តរាគមន៍លេខ៤ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ
Wed,03 April 2024 (Time 09:20 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ
================
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរសមិទ្ធផលដែលកងពលតូចលេខ៤ សម្រេចក្នុងការការពារជាតិ មាតុភូមិ ផ្អែកតាមលទ្ធផល នៃភាពក្លាហាន ក៏សាងបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នាពេលនេះធ្វើឪ្យប្រជាជនកម្ពុជា ពិតជាអរគុណ និងសមិទ្ធផលការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងក្រុមគ្រួសារកងទ័ព លោកគ្រូ អ្នកគ្រូបង្រៀន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងតាមគោលដៅផ្សេងៗទៀត។ ក្នុងនាមគណៈអភិបាលខេត្ត ឯកឧត្តម ពិតជារីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តមកសួរសុខទុកនាពេលនេះ ហើយក៏ជាលើកទី៣ផងដែរ។

កងពលអន្តរាគមន៍ទី៤ ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍ
រីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជីវភាព ពិសេសលំនៅដ្ឋានរបស់បងប្អូន។ សង្ឃឹមថា បងប្អូនដែលមិនទាន់បានធ្វើការដាំដុះដំណាំ សូមអញ្ជើញធ្វើការដាំដុះ ដើម្បីបង្កើនជីវភាពគ្រួសារ ពិសេសបានផ្តល់បរិស្ថានល្អសម្រាប់ការរស់នៅ ឆ្លើយតបទៅនឹងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំដោះស្រាយលំនៅដ្ឋាន ដីធ្លីជូនកងទ័ព គ្រួសារកងទ័ព។

ផ្តើមចេញពីការកសាងលំនៅដ្ឋាន ផ្ទះស្នាក់នៅ និងបែងចែកដីធ្លី ថ្ងៃក្រោយបងប្អូនចូលនិវត្តមានដីធ្លីបង្កបង្កើនផល មានលំនៅដ្ឋានស្នាក់នៅសមរម្យ ដូច្នេះយើងចូលរួមការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ហើយអ្វីដែលសំខាន់បងប្អូនត្រូវខិតខំដាំដុះទទួលបានផ្លែផ្កានៃភោគផលនាពេលខាងមុខ។ ទន្ទឹមនោះ សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យថៃខាង មកពីខេត្តព្រះសីហនុ បានមកជួយពិនិត្យសុខភាពជូនបងប្អូនកងទ័ពបានចំនួន ២៧១នាក់ផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើការដឹកនាំយ៉ាងស្វាហាប់ លើកិច្ចការសង្គមបានល្អលឿនឆាប់ ទោះបីដំណាក់កាលពិភពលោកជួបបញ្ហាប្រឈម និងសន្តិសុខ តែកម្ពុជាមានដំណើរការល្អ។ លើសពីនេះ ការគ្រប់គ្រងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានភាពស្អាតស្អំចាកផុតពីគ្រឿងញៀនធ្វើឱ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយកងទ័ពរបស់យើងមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន ប្រសិនបើមានការពាក់ព័ន្ធគ្រឿងញៀន មិនអនុញ្ញាតឱ្យបំរើការងារ ហើយមន្ត្រីរាជការ ក៏ត្រូវពិនិត្យរកសារធាតុញៀនដូចគ្នាផងដែរ តែបងប្អូនកងទ័ពបានធ្វើមួយជំហានមុនមន្ត្រីរាជការ ព្រោះបញ្ហាគ្រឿងញៀនធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម។

ក្នុងឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះកងកម្លាំង មន្ត្រីរាជការត្រូវមានភាពស្អាតស្អំ មិនត្រូវពាក់ព័ន្ធនិងគ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលចំណេញនោះទេ មានតែខាតបង់ដូចជា ថវិកា សុខភាព អំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់វ័យបន្តពូជ ប៉ះពាល់ធនធានមនុស្ស។

យើងត្រូវខិតខំចៀសឱ្យផុតពីគ្រឿងញៀនទាំងអស់គ្នា។ សូមទាំងអស់គ្នាបេ្តជ្ញាចិត្តមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន បើយើងជ្រើសរើសយកការងារ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន បើយកគ្រឿងញៀន ត្រូវចាកចេញពីការងារ។ ដូច្នេះយើងត្រូវរួមគ្នាការពារ ទប់ស្កាត់ការនាំចូលនាំចេញគ្រឿងញៀនខុសច្បាប់ ដែលជាការបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងធ្វើឱ្យសង្គមរបស់យើងគ្មានគ្រឿងញៀនទទួលបានមូលធនមនុស្ស សម្រាប់លើកមុខមាត់សង្គមជាតិរបស់យើង។

ឯកឧត្តម អភិបាលខេត្តបន្តថា រដូវនេះ គឺជារដូវចូលឆ្នាំខ្មែរជិតមកដល់គណៈប្រតិភូខេត្តព្រះសីហនុ តែងតែមកសួរសុខទុកកងទ័ព គ្រួសារទ័ព និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកឧបត្ថម្ភ និងចែកជូនកងទ័ព គ្រួសារទ័ព ទិសខេត្តឧត្តមមានជ័យ យើងត្រូវនាំគ្នាប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យបាត់បង់អាយុជីវិត និងជនមានពិការភាពដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតមានដូចជា៖ គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងនោះ ១.ត្រីចំហ៊ុយ ១៦២ជៀល ២.បង្គាស្រស់ ២០គីឡូ ៣.មឹកស្រស់ ២០គីឡូ ៤.បង្គារក្រៀម ២០គីឡូ ៥.ត្រីឆ្អើរ ២០០គីឡូ ៦.ត្រីងៀត ២០០គីឡូ ៧.ប្រហុក ៥០គីឡូ ៨.ផ្អក ៥០គីឡូ ១០.ទឹកស៊ីអ៊ីវ ១០០យួរ ១១.ទឹកត្រី ១០០យួរ ១២.ទឹកបរិសុទ្ធ ១០០កេស ១៣.ទឹកភេសជ្ជៈគ្រុឌកូឡា ៥០កេស ១៤.ទឹកភេសជ្ជៈ V-ACTIVE ៥០កេស ១៥.ស្រាបៀគ្រុឌ និងវឌ្ឍនៈ ៣០០កេស ១៦.ឱសថ ១៦មុខ។

គ្រួសារកងទ័ព ២៥៣នាក់ ក្នុង ១នាក់ ទទួលបាន អង្គរ ២៥គីឡូ មី ១កេស ថវិកា ៥០,០០០៛។ ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ក្នុង១នាក់ ថវិកា ១០០,០០០៛ សិស្សានុសិស្ស ២៣៧នាក់ ក្នុង ១នាក់ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ១០,០០០រៀល ។ និងផ្តល់ថវិកាដល់ទីបញ្ជាការអង្គភាពកងពលតូចអន្តររាគមន៍លេខ៤ ២០,០០០,០០០រៀល និងវរសេនាតូចចំនួន៤ ក្នុងមួយវរៈសេនាតូចទទួលបានថវិកា ៥,០០០,០០០រៀល។ ជូនកងទ័ពប្រចាំការ ១,២០៥ នាក់ ក្នុង ១នាក់ ៥០,០០០រៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5891 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
34415 នាក់
សរុប :
6269126 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ