ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល
Wed,22 May 2024 (Time 11:24 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល។

ពិធីបុណ្យវិសាខបូជានេះ ក៏មានការការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេច​ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។

វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការ​សហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការ​សហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យ​​នេះទៅតាមប្រពៃណីប្រទេសនីមួយៗ។

ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពល​រដ្ឋ​គ្រប់​រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យ វិសាខបូជា ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់គឺ៖

*ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥​កើត ខែពិសាខ ឆ្នាំ​ច)
*ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំវក)
*ទី៣៖ ថ្ងៃដែលព្រះពុទ្ធបាន​បរិនិព្វាន (ថ្ងៃអង្គា ១៥​កើត ខែពិសាខ ឆ្នាំម្សាញ់)

ព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេស​នេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។

ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។ ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។

បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ព្រះនិមន្តជួយពន្យល់មនុស្ស ទេវតា សព្វសត្វឱ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើត​ពីការ​ប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់​ពី​ដំណើរនៃធម្មជាតិ។ បើម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ នឹងទទួលបាន​សេចក្ដីសុខពិតប្រាកដមិនខាន។

ព្រះអង្គបានបំពេញបេសកកម្មពេញមួយព្រះជន្ម ដើម្បីជួយសត្វលោកដោយគ្មានរើស​អើង​អ្នកណាឡើយ។ ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាល​សេចក្ដី​ទុក​របស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។

ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គា​១៥កើត ពេញបូរមីខែពិសាខ ឆ្នាំម្សាញ់ ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់​ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ។

ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ គេធ្វើបុណ្យ​វិសាខ​បូជានេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះ​បង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វ​សត្វទាំង​អស់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3788 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32312 នាក់
សរុប :
6267023 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ