ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ ( Dmytro SOTNICHENKO ) នាយការិយាល័យអនុព័ន្ធ យោធាអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន
Thu,09 May 2024 (Time 03:07 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ ( Dmytro SOTNICHENKO ) នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបពិភាក្សា ដោយចាត់ទុកថានេះគឺជាឱកាសដ៏ល្អក្នុងការពង្រីកទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើងពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។

ទន្ទឹមនេះ ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និតនិងស៊ីជម្រៅថែមទៀត លោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្សមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដល់បច្ចុប្បន្ន។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជាក៏បានផ្តល់ជូនការបណ្តុះបណ្តាលក្នុងក្របខណ្ឌមនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣កន្លងទៅនៅប្រទេសកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1533 នាក់
ម្សិលមិញ :
3910 នាក់
សប្តាហ៍នេះ :
24701 នាក់
សរុប :
6233871 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ នឹងក្រុមគ្រួសារ មិត្តភក្តិ និងមិត្តបរទេស បានខិតខំបន្តឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់បងៗវីរៈកងទ័ពនៅតំបន់ភ្នំខ្មោច និងមុំបី

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខគ្រួសារសព វរសេនីយ៍ឯក សៀង សាត ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ ដែនអធិបតេយ្យជាតិកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខគ្រួសារសព អនុសេនីយ៍ត្រី ភាព សោភ័ណ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ ដែនអធិបតេយ្យជាតិកម្ពុជា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១០៤គ្រួសារ ក្នុងខេត្តកំពង់ចាម

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងាររាជរដ្នាភិបាល​ចុះជួយមូលដ្ឋានស្រុកបាណន់​ អញ្ជេីញក្នុងពិធីជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចែកស្បៀង ​ព្រមទាំង​ថវិកា​ ជូនបងប្អូនពលករ ដែលវិលត្រឡប់ មកពីប្រទេសថៃ ចំនួន​ ១,៤១៤​នាក់ ក្នុងស្រុកបាណន់​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ ផ្តល់ជូនជនភៀសសឹក ចំនួន ២២៦នាក់ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ នៅស្រុកជើងព្រៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចាត់តាំងឱ្យកម្លាំងថ្នាក់មូលដ្ឋាន យកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យបានល្អប្រសើរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី ជុំវិញបញ្ហាជម្លោះប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញចូលរួមជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន គោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធព្រះវិហារ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ព ឈ្លានពានសៀម លើដែនអធិបតេយ្យភាពកម្ពុជា

លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងវាយតម្លៃតែងតាំងមន្ត្រីគណបក្ស នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បាននាំយកអំណោយ មហាគ្រួសារខ្មែរ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែង បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ស្ថិតនៅខេត្តព្រះវិហារ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញជួបសួរសុខទុក្ខ បងប្អូនប្រជាពលករ វិលត្រឡប់មកពីប្រទេសថៃ តាមរថយន្តរបស់សាលាខេត្ត

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពាន របស់កងព័រប្រទេសថៃ

លោកស្រី មិត្ត ជីតា និង ស្វាមី ព្រមទាំងគ្រួសារឧបាសក យឺន សារ៉េត សប្បុរសជនបងប្អូនខ្មែរ រស់នៅប្រទសចិន ឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ-បរិភោគ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ជនស៊ីវិលភៀសសឹក

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ នាំយកអំណោយ មហាគ្រួសារខ្មែរ ទូទាំងខេត្តតាកែវ ចំនួន២ រថយន្ត និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងបន្តចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម