ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ នឹងក្រុមគ្រួសារ មិត្តភក្តិ និងមិត្តបរទេស បានខិតខំបន្តឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់បងៗវីរៈកងទ័ពនៅតំបន់ភ្នំខ្មោច និងមុំបី
ទោះបីស្ថិតក្នុងដំណាក់កាលអនុវត្តបទឈប់បាញ់ក៏ដោយ វីរៈកងទ័ពកម្ពុជានៅតែប្រុងជើងការជានិច្ចក្នុងត្រៀមប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី ។
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ នឹងក្រុមគ្រួសារ មិត្តភក្តិ និងមិត្តបរទេស ខិតខំបន្តឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជូនដល់បងៗវីរៈកងទ័ពនៅតំបន់ភ្នំខ្មោច និងមុំបី ។
សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គ្រឿងឧបភោគ បរិភោគ សរុបរួមមាន ៖
មីខ្លាឃ្មុំ១៨កេស,នំ១០កេស,មីជាតិ ៣២កេស,ថ្នាំពេទ្យ ២កេស, ភេសជ្ជះ បាកាស់ ៦០កេស, ក្រូចឆ្មារ ៤ថង់, មីកូរ៉េ៦០កំប៉ុង, អង្ករ២០បាវ, ត្រីងៀត ១៤០គីឡូក្រាម, ជ្រក់ឆៃថាវ៤០០គីឡូក្រាម,សាច់ក្រក ១០០គីឡូក្រាម, សៀងឆា ២០០គីឡូក្រាម, បុកត្រីឆ្អើ ២កេស, ទឹកសុទ្ធ 40កេស, ប៉ែល ២០, ញញួរ២០ ដែកគោល ១កេស។