ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤១នាក់ ទទួលបានការអប់រំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម”។ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម, កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់កណ្តាល និងថ្នាក់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤០នាក់ ដែលពិធីនេះធ្វើឡើងនៅមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពីអ្នកនាង កាទ្រីន ក្លាសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំទីក្រុងបាំងកក ទទួលបន្ទុកប្រទេសកម្ពុជា, ថៃ, ឡាវ និងប្រទេសវៀតណាម ក្នុងអំឡុងពេលដែលអ្នកនាងបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។បន្ទាប់ពី លោកស្រី ហង្ស ណាវី នាយិកាមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានធ្វើការអប់រំផ្សព្វផ្សាយដល់ស្ត្រីជាមាតា ដែលបានចូលរួមកម្មវិធីរួចមក, អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងចំណាប់អារម្មណ៍ថា៖ អ្នកនាងមានក្តីរីករាយជាខ្លាំងដោយបានឃើញពលរដ្ឋកម្ពុជាមានការយល់ដឹងពីការថែទាំសុខភាព ព្រោះថា សុខភាពគឺជាកត្តាចម្បងសម្រាប់មនុស្សយើងម្នាក់ៗ បើទោះបីជាយើងមានការរវល់ខ្លាំងយ៉ាងណាក្តី ក៏យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនេះដែរ។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធអន្តរជាតិ អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនេះជាប្រចាំ ព្រមទាំងបានលើកទឹកចិត្តដល់សាខា សូមបន្តការងារនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណជាពិសេសចំពោះវត្តមានគណៈប្រតិភូសហព័ន្ធអន្តរជាតិ ដែលបានមកសិក្សាស្វែងយល់ពីស្ថានភាពសុខភាពរបស់ប្រជាជនកម្ពុជា ចង់ឃើញពីជីវភាព និងសុខភាពស្ត្រីមានកូនតូច ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនស្ត្រីជាមាតាទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។ ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការអំពាវនាវបន្ថែមពីលើការអប់រំផ្សព្វផ្សាយ សូមឱ្យប្រជាជនទាំងអស់គិតគូរថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ ដូចពាក្យចាស់ថា “ស្រឡាញ់ខ្លួន ស្ងួនចំណី” និង “ការពារប្រសើរជាងព្យាបាល” ជាពិសេសកាត់បន្ថយផ្អែម ដើម្បីបង្ការការលើសទម្ងន់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងសរសៃឈាម, កាត់បន្ថយប្រៃ ដើម្បីបង្ការជំងឺលើសសម្ពាធឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល, កាត់បន្ថយខ្លាញ់-ប្រេង ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត។ លោកជំទាវ ក៏បានលើកឡើងអំពីការចូលរួមថែរក្សាបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។ បន្ថែមពីលើការយល់ដឹងទាំងអស់នេះ ស្ត្រីមានផ្ទៃពោះ និងស្តីមានកូនតូចចំនួន ៤០នាក់ បានទទួលអំណោយមានក្រមា សារុង មុង ភួយ កន្សែង សាប៊ូ និងថវិកា៥ម៉ឺនរៀល។ បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយគណៈប្រតិភូ បានបន្តជួបចុះសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារមានជីវភាពខ្សត់ខ្សោយមានកូនច្រើន រស់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះគឺគ្រួសារអ្នកស្រី ពុធ ស្រីម៉ៅ មានអាយុ២៤ឆ្នាំ ធ្លាប់ប្រកបរបររើសអេតចាយ មានស្វាមីឈ្មោះ ធន់ រិទ្ធី អាយុ ២៧ឆ្នាំ ជាកម្មកររោងចក្រ បច្ចុប្បន្នរស់នៅ បន្ទប់ជួល និងមានកូន ៤នាក់ ក្នុងបន្ទុក៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥