អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងគោលបំណងនាពេលនេះ មានចំនួន ៣ ក្នុងនោះទី ១.កិច្ចសហប្រតិបត្តិការ នាពេលកន្លងមកយើងបានទទួលការខុសត្រូវនៅលើដី និងលម្ហរសមុទ្រក្នុងខេត្តចំនួន ៤ មានដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដែលជាកិច្ចការសំខាន់ក្នុងការការពារអធិតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរចំពោះកងកម្លាំងរបស់យើងគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារមានប្រសិទ្ធិភាព ប្រសិទ្ធិផល សុំឱ្យមានការទទួលខុសត្រូវបន្ថែមទៀត ។២.ទាក់ទងបញ្ហាការពារធនធានធម្មជាតិ នៅសមុទ្រមានការនេសាទខុសច្បាប់ ដែលចេញពីប្រជានេសាទ យើងបានធ្វើកិច្ចការជាច្រើននាពេលកន្លងមក ដោយយកចិត្តទុកដាក់ក្នុងការអប់រំ ណែនាំដល់ប្រជានេសាទរបស់យើង ឱ្យចូលរួមគោរពទៅតាមគោលការច្បាប់ នៃការធ្វើនេសាទ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋធ្វើនេសាទទទួលបានទិន្នផលខ្ពស់ ចិញ្ចឹមជីវិតរបស់ពួកគាត់ផងដែរ ព្រោះការងារនេសាទ គឺជាការងារមួយសំខាន់សម្រាប់ចំណូលថវិកាជាតិ ជាចំណូលសំខាន់បានមកពីធនធានធម្មជាតិរបស់យើង ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដោយលើកទឹកចិត្តប្រជានេសាទផង បង្កលក្ខណៈឱ្យប្រជានេសាទត្រឹមត្រូវសម្រាប់ជាតិរបស់យើង យើងក៏មានកាត្វកិច្ចក្នុងការការទប់ស្កាត់ការនេសាទខុសច្បាប់ពីជនបរទេស យើងក៏បានឃាត់ចាប់ទូកប្រមូលផលនេសាទ ដែលបានមកប្រព្រឹត្តបទល្មើសនៅក្នុងដែនទឹកកម្ពុជា ស្នើសុំបន្តបេសកកម្មនេះបន្តទៀតឱ្យបានខ្លាំងក្លាទាំងខាងលម្ហរសមុទ្រ និងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។៣.ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សូមឱ្យបន្តការយកចិត្តទុកដាក់ និងការជួយសង្គ្រោះ ព្រោះវាជាកាត្វកិច្ចរបស់កងកម្លាំង កន្លងមកយើងបានជួយសង្គ្រោះភាគច្រើនជនបរទេសដែលធ្វើដំណើរចូលមកដែនទឹកកម្ពុជា នៅពេលមានគ្រោះថ្នាក់ សូមកុំទាន់គិតពីរឿងច្បាប់ទម្លាប់ គិតពីការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន បន្ទាប់មកយើងពិនិត្យពីផ្លូវច្បាប់ បន្តចាត់នីតិវិធីតាមផ្លូវច្បាប់ ហើយអ្វីជារឿងសំខាន់ គឺការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន មិនថាប្រជានេសាទ ឬជនបរទេសនោះទែ ដោយមិនមានការបែងចែកក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជាការងារមនុស្សធម៌មួយ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនបងប្អូនអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចំនួន ២៤៩នាក់ និងកងកម្លាំងលម្ហរសមុទ្រ ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ១០លានរៀល និងអង្គភាពលម្ហរសមុទ្រ ៥លានរៀលទុកប្រើប្រាស់ក្នុងអង្គភាព និងជូនថវិកា ៣ម៉ឺនដុល្លា ដើម្បីសាងសង់អគារស្នាក់ការលើកោះព្រីងផងដែរ៕
ចំនួនអ្នកទស្សនា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ