សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងគ្រឿងញៀន ស្តីពីករណីជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chean Dorn ផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការបង្ក្រាបគ្រឿងញៀន នៅ ថាំងហ៊ួយ ក្លិប===================ថ្មីៗនេះមានក្រុមអនាមិក បានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងខំមិន (Comment) ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំ បង្កឱ្យមានការភ័ន្តច្រឡំរបស់សាធារណជនមកលើអង្គភាពអនុវត្តន៍ច្បាប់។ជាក់ស្តែង គណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ Chean Dorn បានបង្ហោះខ្លឹមសារថា មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម)។ជុំវិញការផ្សាយព័ត៌មានខាងលើនេះ ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូនសារធារណជនដូចខាងក្រោម៖ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង០៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីតាំងក្លិបកំសាន្ត ថាំងហ៊ួយក្លិប-KTV ផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល៖បានឃាត់ខ្លួនមនុស្ស សរុបចំនួន ១១១នាក់(ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់ (ស្រី៦នាក់), ជនជាតិចិន ៥៤នាក់ (ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន ៦ គីឡូក្រាម ៣៨៨.៥៧ក្រាម។ ឆ្លងតាមការស៊ើបអង្កេតសមត្ថកិច្ចជំនាញយើង បានរកឃើញដូចខាងក្រោម៖ - អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនចំនួន ៣០នាក់ ស្រី១៦នាក់(ជនបរទេសចំនួន ២៨នាក់(ស្រី១៤នាក់) ក្នុងនោះ ជនជាតិវៀតណាម ២២នាក់(ស្រី១៣នាក់) ជនជាតិចិន ៥នាក់(ស្រី១នាក់) និងជនជាតិម៉ាឡេស៊ី ១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិខ្មែរចំនួន ២នាក់(ស្រី២នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា)។- ជនសង្ស័យចំនួន ១៥នាក់ ស្រី៤នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(បានបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចោទប្រកាន់តាមផ្លូវច្បាប់)- ដោយឡែកមនុស្សចំនួន ៦៦នាក់ ស្រី២២នាក់ ក្នុងរង្វង់ប្រតិបត្តិការ ក្នុងនោះ ក៏មាន ឈ្មោះ លី ភីនជាំង (LI PINJIANG) ភេទប្រុស ជនជាតិចិនផងដែរ ពុំមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ធ្វើកិច្ចសន្យា-អប់រំ អញ្ជើញអាណាព្យាបាលមកទទួលយកទៅលំនៅដ្ឋានវិញ ។ឆ្លងតាមការស៊ើបអង្កេតតាមការស្តាប់ចម្លើយឈ្មោះ លី ភីនជាំង (LI PINJIANG) និងជនសង្ស័យពាក់ព័ន្ធបទល្មើសចំនួន ១៥នាក់ខាងលើ៖ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោងគ្រឿងញៀនទេ ឬជាប់ពាក់ព័ន្ធបទល្មើសនោះទេ ដោយសារវត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់យក ពុំបានចាប់យក ផ្ទាល់ពីឈ្មោះ លី ភីនជាំង (LI PINJIANG) នោះទេ ហើយពុំមែនជាម្ចាស់វត្ថុតាងគ្រឿងញៀននោះដែរ។ ឈ្មោះ លី ភីនជាំង (LI PINJIANG) បានចូលរួមធ្វើជាសាក្សី នៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាម្ចាស់ទីតាំង ឬជាបុគ្គលិកបំរើការងារនៅក្នុង KTV ថាំងហ៊ួយនេះទេ តាមការពិតឈ្មោះនេះជាភ្ញៀវ មកកំសាន្តនៅក្នុងទីតាំងខាងលើ ចំពេលសមត្ថកិច្ចយើងចុះបង្ក្រាប។នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានសារព័ត៌មានអនឡាញ ឈ្មោះ BDN TV Online ចុះផ្សាយដោយចោទប្រកាន់ថា សមត្ថកិច្ចបានដោះលែងមេខ្លោងគ្រឿងញៀនឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន បន្ទាប់ពីបង្ក្រាបនៅក្នុងក្លិបថាំងហ៊ួយ។ បន្ទាប់ពីទទួលបានឃើញការចុះផ្សាយនេះភ្លាម មន្ទីរប្រឆាំងគ្រឿងញៀន បានទាក់ទងទៅកាន់សារព័ត៌មាន BDN TV Online អញ្ជើញតំណាងមកអង្គភាពដើម្បីឆ្លើយបំភ្លឺការផ្សាយ ព័ត៌មានខាងលើ។ តាមការបំភ្លឺរបស់សារព័ត៌មាន BDN TV Online ការចុះផ្សាយនេះ គឺពុំមានប្រភពព័ត៌មានច្បាស់លាស់ទេ គ្រាន់តែឃើញរូបថតឈ្មោះ លី ភីនជាំង(LI PINJIANG) មានដាក់វត្ថុតាងគ្រឿងញៀននៅខាងមុខ និងឃើញដៃមានជាប់ខ្នោះ សន្និដ្ឋានជាមេខ្លោងតែម្តង។ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ជូនសារព័ត៌មាន BDN TV Online វិញថាឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោង និងពុំមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ។ បន្ទាប់មកសារព័ត៌មាន BDN TV Online ទទួលប្រភពព័ត៌មានច្បាស់ពីអង្គភាពភ្លាម ក៏បានលុបព័ត៌មានដែលបានផ្សព្វផ្សាយនោះ នៅថ្ងៃដដែល។ ជាមួយគ្នានេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន BDN TV Online បានបង្ហោះព័ត៌មានបំភ្លឺវិញថាជនជាតិចិនឈ្មោះ លី ភីនជាំង (LI PINJIANG)មិនមែនជាមេខ្លោងគ្រឿងញៀននោះទេ ការផ្សព្វផ្សាយរបស់ខ្លួន ជាការយល់ច្រឡំ។លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Chean Dorn បានយករូបភាព និងវីដេអូដែលសារព័ត៌មានអនឡាញ BDN TV Online ផ្សាយគ្មានការពិតនោះ យកទៅផ្សាយបន្ត ដែលនាំឱ្យមានការយល់ច្រឡំជាថ្មី ហើយបានដាក់ចំណងជើងថា៖ មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូន ដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក)ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹង គ្រឿងញៀន(៧គីឡូក្រាម)។ ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn ទើបបង្កើតឡើងរយៈពេលខ្លី គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ (ក្រោយ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីព័ត៌មានត្រូវបានផ្សាយលើ BDN TV Online) ហើយម្ចាស់ហ្វេសប៊ុកនេះ ក៏មិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់ថែមទៀត។ ដូច្នេះតាមការសន្និដ្ឋានហ្វេសប៊ុកឈ្មោះ Chean Dorn យករូបភាព និងវីដេអូ គ្មានការពិតមកបង្ហោះនោះ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះព័ត៌មានក្នុងចេតនាមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន។ លុះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរបានស្នើសុំសហការពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn បន្ត ដោយកំណត់អត្តសញ្ញាណជន ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនេះមានឈ្មោះ ងន សុងឆាយ ភេទប្រុស ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៩២ កាន់អត្ដសញ្ញាណប័ណ្ណលេខ 020841131 (01) អាសយដ្ឋាន ភូមិថ្នល់បំបែក ឃុំទឹកវិញ ស្រុកស្អាង ខេត្តកណ្ដាល។ មន្ទីរប្រឆាំងគ្រឿងញៀន អញ្ជើញឈ្មោះ នង សុងឆាយ ឱ្យចូលបំភ្លឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ នង សុងឆាយ៖ ខ្លួនពុំមែនជាម្ចាស់ ឬអ្នកប្រើប្រាស់គណនីហ៊េសប៊ុក ឈ្មោះ Chean Dorn នោះទេ ហើយពុំមានការជាប់ពាក់ព័ន្ធនឹងការចុះផ្សាយ និងComment ចូលគេហទំព័រហ្វេសប៊ុកផ្លូវការបស់ថ្នាក់ដឹកនាំនោះទេ។មន្ទីរប្រឆាំងគ្រឿងញៀន សូមបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Chean Dorn ដែលបានចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។ មន្ទីរប្រឆាំងគ្រឿងញៀន បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក Chean Dorn នេះបាន មន្ទីរប្រឆាំងគ្រឿងញៀន នឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូន។ ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះមន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មានមុននឹងផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់ អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥