ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរ ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា ដើម្បីបង្ហាញដល់ពិភពលោក ឱ្យបានឃើញពី បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប នៃប្រាង្គប្រាសាទអង្គរ របស់កម្ពុជាយើង
Thu,15 August 2024 (Time 12:03 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរ ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍"ស្នាមញញឹមកម្ពុជា" ដើម្បីបង្ហាញដល់ពិភពលោកឱ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រាង្គប្រាសាទអង្គររបស់កម្ពុជាយើង
==============
នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមកម្ពុជា" នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដមលោកជំទាវ សិល្បករ សិល្បការិនីរៀមច្បង និងជំនាន់ក្រោយជាច្រើនទៀត។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា "គ្រប់ពេលដែលខ្ញុំបានឈរជើងនៅលើគ្រឹះប្រាសាទថ្មដ៏រឹងមាំនេះ នាងខ្ញុំហាក់មានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះការកសាងនូវខឿនវប្បធម៌ អរិយធម៌ ដ៏រឹងមាំ ពិសេសប្រាសាទអង្គរវត្ត ដែលជា អច្ឆរិយវត្ថុគ្មានពីរលើលោក។
ជាមួយគ្នានេះ ដើម្បីជាការដឹងគុណ តបគុណ ខ្ញុំសុំចូលខ្លួនដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។

ជាមួយនឹងស្មារតីជាតិនិយមនេះហើយ ទើបជម្រុញឱ្យនាងខ្ញុំរៀបចំកម្មវិធីនេះឡើង ដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនានា និងក្រោមវត្តមានគាំទ្រពីសម្តេច និងគណៈអធិបតី ព្រមទាំងសិល្បករ សិល្បការិនី ជាច្រើនរូប ដោយញ៉ាំងឱ្យព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះ ដាស់បន្ថែមទៀតពីស្មារតីស្រឡាញ់ជាតិ និងជួយផ្សព្វសិល្បៈវប្បធម៌ដើម្បីទេសចរណ៍។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដោយឡែក នៅថ្ងៃទី១៥ ខែសីហា នេះ សមាគមសិល្បករខ្មែរ មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ។

ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយបានចូលរួមជាមួយឯកឧត្តមលោកជំទាវលោក លោកស្រីក្នុងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរក្រោមកិច្ចសហការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហព័ន្ធទេសចរណ៍ និងដៃគូសហការជាច្រើនទៀតក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរដ៏អច្ឆរិយរបស់ព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីលើនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង សមាគមសិល្បករខ្មែរដែលតែងតែចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើងជាពិសេសសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន រួមជាមួយបងប្អូនសិល្បករ សិល្បការិនីដែលបានខិតខំចូលរួមនឹងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងការបង្កើតនូវស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌សិល្បៈបង្កើតនូវបរិយាកាសនិងស្នាមញញឹម ដល់ភ្ញៀវទេសចរនានា ដែលអញ្ជើញមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ។

យើងពិនិត្យឃើញថា ទើបតែជាង៣ខែប៉ុណ្ណោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានបានចេញដំណើរដឹកនាំយ៉ាងស្វាហាប់ និងរឹងមាំ ជាក់ស្តែងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ដែលសមាគមសិល្បករខ្មែរយើងបានរៀបចំ នាឱកាសនេះ ជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ សីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិ យូរអង្វែងបន្តពីដូនតារបស់យើង ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា កាលពីអតីតកាលកម្ពុជា ពោរពេញដោយសង្គ្រាម ពុំមានអ្នកណាមានសិទ្ធសេរីភាព រងនូវការកាប់សម្លាប់ បែកបាក់និរាសព្រាត់ប្រាស់គ្រួសារ គ្មានទេស្នាមញញឹម ។ ដោយឡែក ព្រឹត្តិការណ៍ថ្ងៃនេះកើតចេញពីប្រទេសមានសុខសន្តិភាព ទើបមានកម្មវិធី ស្នាមញញឹមនៃកម្ពុជាថ្ងៃនេះ ដែលផ្នែកមួយនៃគោលនយោបាយ និងទិសដៅការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជម្រុញវិស័យ ទេសចរណ៍ នៅខេត្តសៀមរាបឲ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍"ស្នាមញញឹមកម្ពុជា" នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ មានការរៀបចំនូវម្ហូបអាហារជាច្រើន ជាម្ហូបរបស់ខ្មែរ ជូនទៅដល់ភ្ញៀវជាតិ និងអន្តរជាតិបានភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំជូនដោយចុងភៅដែលបានចូលរួមសហការដោយមិនគិតប្រាក់ សម្រាប់ភ្ញៀវកិត្តិយស ៥០០នាក់ នៅទីតាំងប្រារព្ធកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» មុខប្រាសាទអង្គរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1032 នាក់
ម្សិលមិញ :
3663 នាក់
សប្តាហ៍នេះ :
17087 នាក់
សរុប :
6066538 នាក់

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីអបអរសាទរ ខួប១ឆ្នាំ នៃដំណើរការជាផ្លូវការ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល-ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នៅខេត្តត្បូងឃ្មុំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីអបអរសាទរ ការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាល ជាមួយប្រធានក្រុមបក្ស, អនុសាខាបក្ស និងសាខាបក្សភូមិ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខជាមួយ កម្លាំងការពារព្រំដែនគោក លេខ៨២៣ ៣១០ ខេត្តបាត់ដំបង និងវរសេនាតូចនគរបាល ការពារព្រំដែនលេខ ៨២១ ខេត្តប៉ៃលិន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធី​សំណេះសំណាល​ ផ្ដល់ប័ណ្ណមូលនិធិ​សមធម៍សុខាភិបាល​ និង​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ចំនួន​១.២០៦គ្រួសារ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ាណែត​ ​នៅក្នុងខណ្ឌ​មានជ័យ​

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើបទរាយការណ៍ អំពី ការចាត់តាំងកម្លាំង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើបទរាយការណ៍ អំពី ការចាត់តាំងកម្លាំង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ជាមួយកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនិងសិស្សជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតឲភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation (HANSHIN) ចូលសម្តែងការគួរសម និងចូលអបអរសាទរ ចំពោះមហាសន្និបាតភាគហ៊ុនិក លើកទី៨

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី៨ អញ្ចើញចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញផ្ដល់សម្ភារ និងបរិក្ខារ មានដូចជា ទូដាក់សម្ភារ ក្តារខៀន ធុងទឹកជ័រ និងសម្ភារ ក្នុងកេស មាន១៥មុខ ជូនដល់មត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៧ថ្នាក់ មកពីក្រុង-ស្រុកទាំង១៣ ទូទាំងខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពសមាជិក សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ២០គ្រួសារសព

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ត្រីភាគីថ្នាក់រដ្ឋមន្រ្តីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

​ថវិកា​ចំនួន​ ២,៤០០$​ ​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តម​សន្តិបណ្ឌិត​ សុខ​ ផល​ ​ផ្តល់​ជូន​គណ:គ្រប់គ្រង​សាលា ​វិទ្យាល័យ​សម្តេចក្រឡាហោម​ ស​ ខេង​ កន្ទឺ​២​ ដេីម្បី​រៀបចំកែលម្អ​សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​សាលា​បន្ថែមទៀត​

លោកឧត្តម​សេនីយ៍​ទោ សែ វុទ្ធី មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញត្រួតពិនិត្យការងារធានាជីវភាព ដឹកជញ្ជូន ត្រៀមរៀបចំការប្រារព្ធពិធី រំលឹកខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា