សមាគមសិល្បករខ្មែរ ចុះអស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ និងផ្ដល់អត្ថប្រយោជន៍នានាជូនសិល្បករ............................................នៅរសៀលថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ និងក្រសួងការងារ បានអញ្ចើញចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលពិធីនេះប្រារព្ធឡើងនៅទីស្ដីការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនរូបផងដែរ៕នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍លើកឡើងថា នេះជាការបោះជំហ៊ានថ្មីប្រកបដោយកិត្តិយសមួយបន្ថែមទៀតរបស់សមាគម សិល្បករខ្មែរ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាប្រកបដោយខ្លឹមសាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ ស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និង លើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ។នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីការយកចិត្តទុកដាក់របស់ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ លើការពង្រឹង ពង្រីក និង លើកកម្ពស់វិស័យការងារនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ប្រកបដោយសូចនាករកម្រិតយុទ្ធសាស្ត្រ ក្នុងការបណ្តុះបណ្តាល និងគាំពារធនធានមនុស្សលើគ្រប់មុខជំនាញវិជ្ជាជីវៈ ដែលដើរតួនាទីជាផលិតករដ៏មានសក្តានុពលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ក្នុងនាមសមាគមសិល្បករខ្មែរ ពិតជាមានមោទកភាពក្រៃលែង ដែលមានឱកាសដឹកនាំចលនា សិល្បៈចូលរួមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងលើក កម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ និងបន្តទៅមុខ ទៀត។ឈរលើគោលនយោបាយដ៏ប្រាកដនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥០០,០០០ នាក់ ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករ និយោជិតមានឱកាសសិក្សាបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញកាន់តែមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីជាកម្លាំងស្រូប ទាញវិនិយោគិនបរទេស មកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ។ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបន្តថា សិល្បៈគឺជាកាតាលីករជំរុញការ ផ្សព្វផ្សាយឱ្យកាន់តែមានភាពជឿជាក់ ងាយយល់ និងស្តាប់បាន ។ សិល្បៈ គឺជាអាវុធដ៏មុតស្រួច អាចចាក់ទម្លុះដល់ក្រអៅបេះដូងអ្នកស្តាប់ និងអ្នកទស្សនា ទោះស្ថិតនៅក្នុងទម្រង់និន្នាការណាក៏ដោយ ។ ក្នុងន័យនេះ សិល្បករ សិល្បការិនី ពិតជាបុគ្គលដ៏មានឥទ្ធិពល រួមចំណែកដល់ការ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ដូច្នេះការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ នាពេលនេះជាការបោះជំហ៊ានរួមគ្នា ក្នុងស្មារតីតែមួយ គឺផលប្រយោជន៍ វិស័យការងារ នៅកម្ពុជា។ តាងនាមលោកជំទាវអ្នកឧកញ៉ាជាប្រធាន សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាសូមធ្វើការប្តេជ្ញាចិត្តដឹកនាំចលនា សិល្បករ ប្រកបដោយការទទួលខុសត្រូវដូចខាងក្រោម៖១. ដឹកនាំ សិល្បករ សិល្បការិនី សហការ និងចូលរួមសកម្មភាពនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងចែករំលែកបទពិសោធតាមការអញ្ជើញរបស់ក្រសួង។២. ជំរុញសមាជិក និងក្រុមគ្រួសារសមាជិករបស់សមាគម សិល្បករ ខ្មែរ បន្តការសិក្សាកសាងសមត្ថភាពជំនាញ និងបច្ចេកទេស ដើម្បីបង្កើននូវឱកាសការងារឱ្យមានភាពប្រសើរឡើង។៣. ពន្យល់ និងផ្សព្វផ្សាយដល់សមាជិក និង ភាគីពាក់ព័ន្ធក្នុងបណ្តាញរបស់ខ្លួនសំដៅលើកកម្ពស់ ការយល់ដឹងសាធារណជន ស្តីពីវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ រួមមាន ជាអាទិ៍ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ ការហាមឃាត់ ការប្រើប្រាស់ពលកម្មកុមារ និង អត្ថប្រយោជន៍ នៃបេឡាជាតិ សន្តិសុខសង្គម ជាដើម។៤. ដឹកនាំសិល្បករ សិល្បការិនី ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់ ក្រសួងពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។៥. សហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ឬ ការជួបជុំធំៗនៅ ក្នុង និង ក្រៅ ប្រទេស ដើម្បីផ្តល់ភាពសប្បាយរីករាយជូនកម្មករនិយោជិត ពលករ និង ទេសន្តរប្រវេសករ នៅក្នុងឱកាសបុណ្យជាតិ ឬកម្មវិធីពិសេសរបស់ ក្រសួង និងរាជរដ្ឋាភិបាល។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណេរគុណ និងកោតសរសើរសមាគមសិល្បករខ្មែរ ដែលបានផ្ដល់ជំនឿទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈសម្រេចចិត្តចុះអនុស្សរណ:យោគយល់គ្នាក្នុងស្មារតីមួយជួយផ្សព្វផ្សាយសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ។ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក៏អាចផ្ដល់នូវផលប្រយោជន៍ជូនដល់សិល្បករ សិល្បការិនី រួមទាំងកូនចៅរបស់អ្នកសិល្បៈផងដែរ។ដើមចមនៃការចុះអនុស្សរណៈយោគយល់គ្នានេះ ផ្ដើមចេញពីការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមផងដែរ។ ពោលគឺបន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានសមាគម លោកជំទាវអ្នកឧកញ៉ាបានដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនៅក្នុងជំនួបទាំងនោះ លោកជំទាវអ្នកឧកញ៉ា តែងស្នើសុំការគាំទ្រពីប្រមុខដឹកនាំមកលើសមាសគមសិល្បករខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនីទាំងអស់ ហើយថ្នាក់ដឹកនាំតែងផ្ដល់អនុសាសន៍ធ្វើយ៉ាងណាចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ ដើម្បីធ្វើយ៉ាងណាផ្ដល់ឱកាសក្នុងការសិក្សា ក៏ដូជាអាហាររូបករណ៍ដល់កូនចៅសិល្បករ សិល្បការនី ក្នុងការបន្តការសិក្សានៅមហាវិទ្យាល័យ ឬគ្រឹះស្ថានបណ្ដុះបណ្ដាលផ្សេងៗ រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះ។ឯកឧត្តមរដ្ឋមន្ត្រីសូមសម្ដែងនូវការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បរកខ្មែរ ដែលបានគិតគួរដល់សិល្បករ ក៏ដូចជាកូនចៅរបស់ពួកគាត់។ បើតាមឯកឧត្តមរដ្ឋមន្ត្រី យើងនៅមានពេលដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ដែលក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលផ្ដល់ជូនសិល្បករ សិល្បការិនី តាមអ្វីដែលជាការផ្ដាំផ្ញើរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ក្នុងនាមក្រសួងការងារ ឯកឧត្តមប្ដេជ្ញាខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់នូវអ្វីដែលជាអត្ថប្រយោជន៍មានស្រាប់របស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ក៏ដូចជាសិល្បករ សិល្បការិនី តាមរយៈកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ។សារជាថ្មីម្ដងទៀត ក្នុងនាមក្រសួងការងារ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសិល្បករខ្មែរ ដែលមានជំនឿទុកចិត្ត និងបានជ្រើសរើសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើជាដៃគូមួយ សម្រាប់កិច្ចសហការជាមួយគ្នា។ ជាពិសេសភាគីទាំងពីរនឹងអាចសហការធ្វើការងារជាច្រើនទៀតជាផលប្រយោជន៍សម្រាប់សម្រាប់សង្គម និងប្រជាពលរដ្ឋ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥