ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានក្រើនរំលឹក ដល់មន្ទីរអង្គភាពទាំងអស់ ត្រូវពិនិត្យមើលខ្លឹមសារ ដែលបានគ្រោងក្នុងគោល ការណ៍ណែនាំផ្នែកគោលនយោបាយ ដំណើរការកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត
Mon,23 September 2024 (Time 01:44 PM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥ ២០២៩)
===============
ខេត្តកណ្តាល៖ ថ្លែងនៅក្នុង កិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥ ២០២៩) របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបានចែងថា៖ រដ្ឋបាលថ្នាក់ក្រោមជាតិក្រោយជាប់ឆ្នោតត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ ខ្លួនអោយបានយ៉ាងយូរក្នុងឆ្នាំទី១នៃអណត្តិរបស់ខ្លួន ។ ចំពោះខេត្តកណ្តាលយើង បានគ្រោងក្នុងប្រតិទិនការងារកសាងផែនការរយៈពេល៥ឆ្នាំ (២០២៥ ២០២៩) ឱ្យចប់នៅបំណាច់ខែមីនាឆ្នាំ២០២៥ ស្របតាមច្បាប់កំណត់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា នៅក្នុងនីតិវិធីដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវគោរពតាមគោលការណ៍ទាំង៩រួមមាន៖ ១-ការចែករំលែកព័ត៌មាន ២-តម្លាភាព ៣-សង្គតិភាព និងសុខដុមនីយកម្ម ៤-ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥- ការឆ្លើយតបនឹងតម្រូវការ ៦-គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧-ប្រសិទ្ធភាព និងសុក្រឹត្យភាពសេដ្ឋកិច្ច និងសង្គម ៨-ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩-ការធានាសមធម៌។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ទីរអង្គភាពទាំងអស់ត្រូវពិនិត្យមើលខ្លឹមសារដែលបានគ្រោងក្នុងគោល ការណ៍ណែនាំផ្នែកគោលនយោបាយដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត តើមានភាពគ្រប់ជ្រុងជ្រោយហើយឬនៅ គួរ ថែមឬ កាត់ចេញឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសាមី ។ ត្រូវយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) ទៅតាមនីតិវិធី និងពេលវេលាដែលថ្នាក់ជាតិបានកំណត់ ដោយមិនរំលងសកម្មភាពណាមួយឡើយ។ ជាពិសេសមន្ទីរផែនការដែលជាអ្នកសម្របសម្រួល ត្រូវយកចិត្តទុកដាក់ក្នុងដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៥-២០២៩) បើមានបញ្ហា ត្រូវរាយការណ៍ និងសុំគោលការណ៍ដឹកនាំថ្នាក់ដឹកនាំ ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា។

សូមជម្រាបថា តាមសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទនៃឌីជីថល គោលនយោបាយសំខាន់ៗ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ទៅលើ វិស័យការងារ និងសកម្មភាពអាទិភាពចំនួន៤ ដូចខាងក្រោម៖
១-ផ្នែកសេដ្ឋកិច្ច ត្រូវយកចិត្តទុកដាក់ជំរុញលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមគោលនយោបាយ។
២-ផ្នែកសង្គមកិច្ច ត្រូវបន្តអភិវឌ្ឍន៍វិស័យអប់រំយុជន និងកីឡាឱ្យកាន់តែរឹងមាំ មានភាពបុរសកម្ម ទំនើបកម្ម ចាប់តាំងពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សាដើម្បីរួមចំណែកក្នុងការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ក្នុងបរិបទនៃបរិវិត្តកម្មឌីជីថល។

៣-ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ដីធ្លីធនធានធម្មជាតិប្រកបដោយចីរភាពស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បីធានាឱ្យបាននូវចីរភាពនិងសុក្រឹតកម្មបរិស្ថាន ប្រែក្លាយកម្ពុជា ជាប្រទេស អព្យាក្រឹត្យ កាបូននិងមានគម្របព្រៃឈើ៦០%នៅឆ្នាំ២០៥០។ និងទី៤-ផ្នែកគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈតាមរយៈ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការផ្តល់សេវានានា នៅទូទាំងខេត្តប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5437 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33961 នាក់
សរុប :
6268672 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ