លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្តែងនូវក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ ===============នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១.០០៥ នាក់ទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ ។មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ ហើយលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម ។ សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ ។ មកទល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានសមាជិកសរុបចំនួន ១០.២៥៥ នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៥៤១.៨៥១ នាក់ ក្នុងនេះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨.០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយមានអ្នកជំងឺបេះដូងចំនួន ៧២ នាក់ ទទួលបានការវះកាត់ដោយជោគជ័យ១០០% ។ ជាមួយគ្នានេះ អំឡុងពេលនៃវិបត្តិរងការរាតត្បាតនៃជំងឺកូវីត-១៩ សមាគម TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤៩ .០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួន ២៥.៨៤២ នាក់ និងចូលរួមចាក់វ៉ាក់សាំងកូវីត-១៩បានចំនួន ៣៧៩.០៩២ នាក់ ៕
ចំនួនអ្នកទស្សនា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ