ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ពិធីអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នៅក្រុងប៉ោយប៉ែត
Sun,12 January 2025 (Time 08:20 AM)
ដោយ ៖ ដើម្បីប្រជាជន


ពិធីអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកជំទាវសេក សិរីរតនា ប៉ាន់ខែម ប៊ុនថន រួមជាមួយគណៈបញ្ជាការឯកភាពខេត្ត.ក្រុង មន្ត្រីរាជការ​គ្រប់ស្ថាប័ន​ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​ រួមទាំងយុវជន​គគ្រប់រូប ប្រមាណ បួនពាន់ ជាងនាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពរៀបចំ ប្រារព្ធពិធី អបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងបរិវេណបុរី ដឹផាក ស្ថិតភូមិគីឡូម៉ែត្រលេខ៤​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។
ដែរ។
ថ្ងៃ៧មករាឆ្នាំ ២០២៥ ឆ្នាំនេះគឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជាតិជ័យជម្នះ៧មករា​ (៧មករា១៩៧៩​ -​ ៧មករា២០២៥)​ ដែលថ្ងៃប្រជាជាតិកម្ពុជាត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ថ្ងៃ៧មករា​ គឺជាថ្ងៃមានគុណ​ និងជាថ្ងៃផ្តល់កំណេីតទី២របស់ប្រជាជាតិកម្ពុជាឱ្យរស់រានមានជីវិតសារជាថ្មី​ ។

មានថ្ងៃ០២ធ្នូឆ្នាំ១៩៧៨​ ទេីបមានថ្ងៃ៧មករា​ឆ្នាំ១៩៧៩​ មានថ្ងៃ៧មករា​ ទេីបមានថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨​ ដែលនាំមកនូវសុខសន្តិភាព​ និងការឯកភាពជាតិពិតប្រាកដ ស្មារតី៧មករា​ ស្ថិតនៅជាអមតៈ​ ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប​។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជានៅចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណតម្លៃថ្ងៃជ័យជម្នះ៧មករា​ ហេីយតែងតែរៀបចំប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ៧មករា​ គ្រប់មូលដ្ឋាន​ និងគ្រប់ទីកន្លែង​។

ទន្ទឹមនឹងនោះ ពីធី ពិសារ អាហារសាមគ្គី ដើម្បី អបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី៤៦ ថ្ងៃទិវាជ័យជម្នះ៧មករា​១៩៧៩-៧មករា ២០២៥ ក៏មានការប្រគុំឆាកតន្ត្រីដ៏ធំ ហើយក៏មានការចាប់សន្លឹកឆ្នោត ឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនមន្ត្រីរាជការ គ្រប់ស្ថាប័ន ប្រជាពលរដ្ឋ យុវជន គ្រប់ស្រទាប់វណ្ណៈ ក្នុងនោះរង្វាន់រួមមាន៖ម៉ូតូ.កង់.ទូទឹកកក.កង្ហែន.បំពង់ទឹកក្ដៅ.ទូរស័ព្ទដៃ ។ល។ ដើម្បីជាការលើកទឹកចិត្ត និងដើម្បី ញ៉ាំងកម្មវិធីនាល្ងាចនេះ បង្កើតភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាលប្រកបដោយស្នាមញញឹម ភក្តីភាព រវាង គ្នានិងគ្នា ស្របដែលប្រទេសកម្ពុជាយើង មានសុខសន្តិភាព នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសមានវិវឌ្ឍន៍ភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ ដែលប្រជាតិកម្ពុជាយើងរស់ក្រោមដំបូលម្លប់សន្តិភាព ក្រោមការដឹកនាំ នយោបាយ ឈ្នះ ឈ្នះ ក្រោម មគ្គុទ្ទេស ដ៏ឆ្លាតវៃ អតីត នាយករដ្ឋមន្ត្រី សម្តេចតេជោ និងការដឹកនាំនៅពេលបច្ចុប្បន្ន កូនប្រុសច្បង របស់សម្តេច គឺ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5331 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33855 នាក់
សរុប :
6268566 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ