កិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត++++++++++ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ប្រឹងដោយបានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម សហគ្រាសក្នុងខេត្តផងដែរ។ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចពិគ្រោះយោបល់នេះឡើង គឺក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រ ដល់ការអនុវត្ត ផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ ផែនការវិនិយោគ ៣ឆ្នាំរំកិល និងការអនុវត្ត ផែនការវិនិយោគប្រចាំឆ្នាំរបស់ខេត្ត តាមរយៈការបង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះយោបល់ សម្រាប់តួអង្គអភិវឌ្ឍន៍នានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រដ្ឋបាលខេត្តតាមវិស័យ និងតាមប្រធានបទជាក់លាក់ និងពិភាក្សាអំពីបញ្ហាប្រឈម និងអនុវត្តវិធានការចាំបាច់នានា ស្របតាមដែនសមត្ថកិច្ចរបស់តួអង្គអភិវឌ្ឍន៍នីមួយៗ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា កិច្ចពិគ្រោះយោបល់នាពេលនេះ នឹងពិនិត្យមើលពីវឌ្ឍនភាពស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅក្នុងខេត្ត ដែលបានអនុវត្តនាពេលកន្លងមក ដើម្បីឱ្យគ្រប់តួអង្គនៃការអភិវឌ្ឍនីមួយៗ មានការយល់ដឹងកាន់តែច្បាស់ និងទទួលបាននូវធាតុចូលកាន់តែច្រើនបន្ថែមទៀត ព្រមទាំងមានការចែករំលែកពីចំណាប់អារម្មណ៍ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សារួមគ្នាលើដំណើរការងារសំខាន់ៗនានា សំដៅស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ឬបញ្ហាប្រឈម ពីការអនុវត្តនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ។ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តដែលមានអនុគណៈកម្មាធិការវិនិយោគខេត្តជាសេនាធិកា នឹងរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ខេត្ត ១ដងក្នុង១ឆ្នាំ ស្របតាមគោលការណ៍ណែនាំ ឬលើសពីនេះយោងតាមការចាំបាច់។សូមបញ្ជាក់ផងដែរថា ខ្លឹមសារ នៃកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត ផ្តោតទៅលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖១-លើកកម្ពស់អភិក្រមនៃ ការចូលរួមប្រកបដោយបរិយាប័ន្ន ដើម្បីពិនិត្យវឌ្ឍនភាព នៃក្របខ័ណ្ឌអភិវឌ្ឍខេត្ត និងពិភាក្សាបញ្ហាប្រឈម ព្រមទាំងកំណត់សកម្មភាពសម្រាប់ដោះស្រាយបញ្ហាប្រឈម ទាំងនោះស្របតាមដែនសមត្ថកិច្ចការងាររៀងៗខ្លួន។២-ពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ខេត្ត ដើម្បីដោះស្រាយគម្លាត នៃកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន និងធានាសង្គតិភាពក្នុងការធ្វើសកម្មភាពរបស់បណ្តាតួអង្គអភិវឌ្ឍន៍។៣- ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ តាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។៤- ចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពរវាងតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រ ឬអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន និងបំពេញបន្ថែមឱ្យយន្តការដទៃទៀតដែលកំពុងអនុវត្តនៅរដ្ឋបាលខេត្ត ។
ចំនួនអ្នកទស្សនា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ