ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំដែងការគួរសម សាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម
Wed,22 January 2025 (Time 10:25 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំដែងការគួរសម សាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
============
នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រត្តិភូខេត្ត អញ្ជើញចូលជួបសម្ដែងការគួរសម្យ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ពិធីនេះទទួលស្វាគមន៍ និងរាក់ទាក់ដ៏កក់ក្តៅពីសំណាក់ ឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មា ធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម និងសហការី ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសអញ្ជើញជូនពរពិធីបុណ្យចូលឆ្នាំថ្មីវៀតណាមនាឱកាសនោះផងដែរ លោកសូមបួងសួងដល់វត្ថុស័ក្តិ សិទ្ធទាំងអស់ក្នុងលោក ជួយប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តមប្រធានគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង ឯកឧត្តម ហូ វុំាងមឹង និងសហការី រួមនិងបងប្អូនប្រជាពលរដ្ឋវៀតណាមទាំងអស់ សូមមាននូវសុខភាពល្អទទួលជ័យជម្នៈគ្រប់ភារកិច្ចការងារ និងប្រកបដោយ ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាល សួរសុខទុកនិងជូនពរឆ្នាំថ្មីជាមួយគ្នាខាងលើនេះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង នៃសាធា រណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានក្រុមប្រឹក្សានៃសាធារណៈសង្គមនិយមវៀតណាម បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងនាពេលនេះផងដែរ ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត លោកនឹងបន្តខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសបន្តធ្វើកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្ត និងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខានតែបាន នូវរាល់បទល្មើសផ្សេងៗ នៅតាមបន្ទាត់ព្រំដែននៃខេត្តទាំង២ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បន្ថែមទៀតថា ក្នុងនាមអាជ្ញាធរខេត្ត និងបង្កើនកិច្ចសហប្រតិបត្តិការណ៍នេះឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបានជាប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំង២ ឲ្យមានជីវភាពធូរធាររីកចម្រើន ជឿនលឿន សាកសមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែន ។

ឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក៏បានថ្លែងអំណរអរគុណ ចំពោះគណៈប្រតិភូខេត្តតាកែវ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានអញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនាពេលនេះ និងមួយវិញទៀត ក្នុងនាមអាជ្ញាធរនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង លោកនិងបន្តខិតខំប្រឹងប្រែងរឹត ចំណងសាមគ្គីភាព មិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ឲ្យកាន់តែល្អរឹងមាំឡើងបន្ថែម ទៀត ដើម្បីផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជននិងខេត្ត នៃប្រទេសទាំង២ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5275 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33799 នាក់
សរុប :
6268510 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ