ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍
Tue,07 January 2025 (Time 06:37 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ សូមផ្ញើសារលិខិត សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួប ១៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2681 នាក់
ម្សិលមិញ :
2390 នាក់
សប្តាហ៍នេះ :
30923 នាក់
សរុប :
6394487 នាក់

លោក​ ប៊ិន​ ឡាដា​ ប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជំរុញការងារប្រមូល សមាជិកបក្សជាយុវជន​ អាយុ១៨ ទៅ ៣៥ឆ្នាំ ចូលក្នុងប្រព័ន្ធគ្រប់គ្រង សមាជិកគណបក្សប្រជាជន កម្ពុជាស្រុកស្រីសន្ធរ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈ ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច

ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើន ដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីបើកសិក្ខាសាលា វេទិកាជជែកពីមាត្រាសាស្ត្រ ស្តីពីសេវាកម្មហេដ្ឋារចនា សម្ព័ន្ធមាត្រាសាស្ត្រ នៅសាលាខេត្តកំពត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី រួមជាមួយលោក ឆាយ វ៉ាន់ស៊ី បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៥ នៅវត្តស្រាម វត្តស្អាង និងវត្តស្ដើងជ័យ ស្ថិតក្នុងស្រុកជើងព្រៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ អញ្ជើញបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសល ជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ស្ថិតនៅវត្តចំពុះក្អែក

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ជើញចូលរួមពិធី បើកពិព័រណ៍ ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ពង្រឹង និងពង្រីក សមត្ថភាព ផលិត ក្នុងស្រុក នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ GEIGER សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមអមដំណើរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌវេនទី៤ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម