ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ
Thu,11 September 2025 (Time 02:29 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ
================
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ សហការី ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី និងថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

គួររំលឹកផងដែរថា សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី៤ ដែលជាវេនកាន់បិណ្ឌនៃក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទ្ធ បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដ នមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងជូន ចំពោះវិញ្ញាណក្ខន្ធវិរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2620 នាក់
ម្សិលមិញ :
2390 នាក់
សប្តាហ៍នេះ :
30862 នាក់
សរុប :
6394305 នាក់

លោក​ ប៊ិន​ ឡាដា​ ប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជំរុញការងារប្រមូល សមាជិកបក្សជាយុវជន​ អាយុ១៨ ទៅ ៣៥ឆ្នាំ ចូលក្នុងប្រព័ន្ធគ្រប់គ្រង សមាជិកគណបក្សប្រជាជន កម្ពុជាស្រុកស្រីសន្ធរ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈ ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច

ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើន ដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីបើកសិក្ខាសាលា វេទិកាជជែកពីមាត្រាសាស្ត្រ ស្តីពីសេវាកម្មហេដ្ឋារចនា សម្ព័ន្ធមាត្រាសាស្ត្រ នៅសាលាខេត្តកំពត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី រួមជាមួយលោក ឆាយ វ៉ាន់ស៊ី បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៥ នៅវត្តស្រាម វត្តស្អាង និងវត្តស្ដើងជ័យ ស្ថិតក្នុងស្រុកជើងព្រៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ អញ្ជើញបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសល ជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ស្ថិតនៅវត្តចំពុះក្អែក

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ជើញចូលរួមពិធី បើកពិព័រណ៍ ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ពង្រឹង និងពង្រីក សមត្ថភាព ផលិត ក្នុងស្រុក នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ GEIGER សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមអមដំណើរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌវេនទី៤ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម