ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឥស្លាម និង ពុទ្ធសាសនា” គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសមបំផុត សម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា
Thu,27 February 2025 (Time 01:30 PM)
ដោយ ៖ ដើម្បីប្រជាជន


“ឥស្លាម និង ពុទ្ធសាសនា” គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសមបំផុត សម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “ឥស្លាម និង ពុទ្ធសាសនា” ដែល​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសម​បំផុតសម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរ​សាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា, សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តា​រដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេស​នានា លើសាកលលោក សុទ្ធតែ​បានទទួលស្គាល់​ថា​ កម្ពុជា គឺ​ជាប្រទេសគំរូមួយ ក្នុងការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួម​ទាំង​បងប្អូនសាសនិកឥស្លាម។

ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ។ ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, សហគមន៍ខ្មែរ​ឥស្លាម​មានការរីកចម្រើន និងមាន​សេរីភាពជំនឿសាសនាយ៉ាងពេញលេញ, ជាពិសេសរាជរដ្ឋាភិបាលបាន​រៀបចំឱ្យមាន​ស្ថាប័នកំពូលឥស្លាម​ឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែ​រឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូល​របស់​ជាតិ និងនៅថ្នាក់ក្រោមជាតិ ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​លទ្ធិជ្រុលនិយម​ គឺជា​សត្រូវ​នៃភាព​សុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គមជាតិ ។ ជាក់ស្តែង, គ្មាន​សង្គម​ណាមួយ​ ដែល​មាន​ភាព​បរិសុទ្ធ​ឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយ​សង្គម​ដែល​ទាមទារ​ភាព​បរិសុទ្ធបែបនេះ គឺតែងតែ​នាំមកនូវសោកនាដកម្ម​, ការធ្វើទុក្ខបុកម្នេញ, ការសងសឹក​គ្មាន​ទីបញ្ចប់ ហើយ​ដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរក​សកម្មភាពបោសសម្អាតជាតិសាសន៍។ តាម​ពិត, ពិភពលោកយើង​ពិតជាមាន​មេរៀន​ច្រើនរាប់​មិន​អស់​ ពីសោកនាដកម្ម​ ដែល​មាន​ឫសគល់​ចេញពី​លទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែល​កម្ពុជា បានឆ្លងកាត់​ ក្នុងរបបប្រល័យពូជសាសន៍ ​ប៉ុល ពត។ ជាក់ស្តែង, ក្រុមប្រឆាំងជ្រុលនិយម​ ព្រោះតែមហិច្ឆតា​នយោបាយ​របស់ខ្លួន​ បាន​បរិហារ​ដោយ​បំពាន​លើ​តថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃមិន​អាច​កាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែល​ជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូន​ខ្មែរ​ឥស្លាម​ផងដែរ ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការជំរុញ​សុខដុមនីយកម្មជាតិ​សាសន៍ និង សាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួម​សហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុម​រមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4269 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32793 នាក់
សរុប :
6267504 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ