ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ១៣៥នាក់ នៅអគារមត្តេយ្យធនធានស្គន់
Sat,01 March 2025 (Time 09:58 AM)
ដោយ ៖ ដើម្បីប្រជាជន


វិមជ្ឈការ៖ មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ
================
នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានអញ្ចើញជាអធិបតីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សាស្គន់ សាលាបឋមសិក្សាព្រៃចារ សាលាបឋមសិក្សាព្នៅកើត មត្តេយ្យធនធានស្គន់ សាលាបឋមសិក្សាសង្កែពង សាលាបឋមសិក្សាស្រាម សាលាបឋមសិក្សាប្រខ្នោរ និងសាលាបឋមសិក្សាសូទិប សរុបទាំងអស់ចំនួន ១៣៥ នាក់ ស្រី៩៤ នាក់។ ដែលប្រព្រឹត្តទៅនៅអគារមត្តេយ្យធនធានស្គន់។

ជាដំបូងលោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលិកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ឌសភា មកកានើលោកគ្រូ អ្នកគ្រូ។ បន្ទាប់មកលោកអភិបាលស្រុកបានលើកឡើងថា ភាពរីកចម្រើននៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែងនៅស្រុកជើងព្រៃ រដ្ឋបាលស្រុក រដ្ឋបាលឃុំ រួមទាំងលោកនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។

គួររម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ក៏បន្តខិតខំពង្រឹង និងគាំទ្របន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់លើការអនុវត្តមុខងារដែលបានផ្ទេរទៅ។

សម្រាប់ស្រុកជើងព្រៃ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានសិទ្ធិអំណាចគ្រប់គ្រងសាលាមត្តេយ្យ និងបឋមសិក្សា លោកសង្កេតឃើញថា ការងារជារួមលើវិស័យនេះ បានផ្ដល់ភាពងាយស្រួលទាំងការគ្រប់គ្រង និងអនុវត្ត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនរវាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ ជាមួយសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ខណៈរដ្ឋបាលស្រុក ក៏កាន់តែមានលទ្ធភាពក្ដាប់បានពីបញ្ហាប្រឈមរបស់សាលា ទាំងការគ្រប់គ្រង ការសិក្សា ការបង្រៀន និងប្រព័ន្ធហិរញ្ញវត្ថុជាដើម។

លោកអភិបាលស្រុកបន្ថែមថា«ស្រុកក៏បានគាំទ្រ និងឆ្លើយតបដោះស្រាយបានទាន់ពេល ជាពិសេសសាលានៅតំបន់ដាច់ស្រយាល ពោលគឺរដ្ឋបាលស្រុកបានបំពេញនូវរាល់តម្រូវការដែលខាងសាលាចង់បាន។ ក្រៅពីនេះ គឺការរៀបចំប្រព័ន្ធលើកទឹកចិត្តបុគ្គលិកអប់រំ ទៅលើការផ្តល់មេដាយ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំង ប្រគល់ភារកិច្ច គឺលឿនរហ័ស និងទាន់ពេលវេលា»។

បើធៀបមុនពេលមានការធ្វើវិមជ្ឈការលោកអភិបាលស្រុក បានបញ្ជាក់ក្នុងន័យដើមថា « បើមុនមានការផ្ទេរមុខងារនេះមកឱ្យស្រុក ខ្ញុំអាចសង្កេតឃើញថា សាលាមួយចំនួនបានជួបផលវិបាកនឹងបញ្ហាជាច្រើន ទាំងការងាររដ្ឋបាល ការងារបច្ចេកទេស និងបញ្ហាប្រឈមនានារបស់សាលា ទម្រាំទទួលបានការឆ្លើយតប គឺត្រូវប្រើរយៈពេលយូរ និងមានភាពស្មុគស្មាញខ្លាំង»។ លោកទទួលស្គាល់ថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចគ្រប់គ្រងការអប់រំកុមារតូចនេះ ជាបន្ទុកការងារថ្មីមួយបន្ថែមសម្រាប់ស្រុក ប៉ុន្តែឆ្លងកាត់ការអនុវត្តមួយរយៈពេលមកនេះ លោកអះអាងថា ការងារនេះមិនធ្វើឱ្យរាំងស្ទះលើការងារផ្សេងៗទៀតនោះឡើយ។

សូមបញ្ជាក់ថា មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ៕

ក្នុងឱកាសនេះដែរលោកអភិបាល បានជូនក្រមាខ្មែរ ទុកជាអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ គ្រប់គ្នាផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5105 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33629 នាក់
សរុប :
6268340 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ