ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ជា សុមេធី រដ្នមន្ត្រីក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ដបន្ដឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Wed,26 March 2025 (Time 12:59 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម រដ្ឋមន្ដ្រី ជា សុមេធី បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ដបន្ដឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួងសង្គមកិច្ច៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ដបន្ដឆ្នាំ២០២៥ និងប្រកាសដាក់អនុវត្ដជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨» និង «ម៉េតាទិន្នន័យនៃសូចនាកររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សន្និបាតនេះបូកសរុបនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរទាំង២៥ រាជធានី ខេត្ដ ប្រធាន អនុប្រធានការិយាល័យ និងលោក លោកស្រី មន្ដ្រីរាជការសរុបចំនួន ២៤០រូប។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងដែលកន្លងមក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសសាមគ្គីភាពផ្ទៃក្នុងបានល្អ ព្រមទាំងមានការប្តេជ្ញា ចិត្តដ៏មោះមុត ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះ ផ្តោតសំខាន់លើការផ្តល់សេវាសង្គមកិច្ចបានទាន់ ពេលវេលា និងស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្ដម ជា សុមេធី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រដល់បេសកកម្មរបស់ក្រសួង ស្របតាមផែនការជាយុទ្ធសាស្ត្រដូចដែលបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានលើកសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន លើគ្រប់វិស័យ ទាំងនយោបាយ សង្គមនិងសេដ្ឋកិច្ច បានកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ក្នុងនោះកម្ពុជាបានសមាហរណកម្មដោយជោគជ័យទៅក្នុងតំបន់និងសកលលោក ដោយស្មើមុខស្មើមាត់។

សមិទ្ធផលទាំងនេះ បានទទួលនូវការសាទរពីគ្រប់មជ្ឈដ្ឋានទាំងកម្រិតជាតិនិងអន្តរជាតិ ពិសេសជាទឡ្ហីករណ៍នៃសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញ ដោយសមត្ថភាព ចំណេះដឹង និងថាមពល។

ទន្ទឹមនេះ កម្ពុជាកំពុងបោះជំហាន ដើម្បីប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់។ មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចឱ្យកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ (LDC) នៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ។

ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានប្រកាសដាក់ឱ្យអនុវត្តនូវឯកសារ២គឺ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងម៉េតាទិន្នន័យនៃសូចនាកររបស់ក្រសួង។

១- ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ គឺជាឯកសារដ៏មានសារសំខាន់ ដែលជាផែនទីបង្ហាញផ្លូវ តម្រង់ទិសអនុវត្តការងារដល់គ្រប់តួអង្គពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ផែនការយុទ្ធសាស្ត្រនេះមាន ៧ជំពូក ដែលជំពូកនីមួយៗកំណត់នូវកម្មវត្ថុផ្សេងៗគ្នា ស្របតាមការណែនាំរបស់ក្រសួងផែនការ និងបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

២-ម៉េតាទិន្នន័យនៃសូចនាកររបស់ក្រសួង ជាឯកសារដ៏មានសារសំខាន់មួយទៀត ដែលណែនាំដល់អ្នកផលិតស្ថិតិ មានភាពងាយស្រួលក្នុងការផលិតទិន្នន័យស្ថិតិ បង្កើតសូចនាករមួយប្រកបដោយគុណភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ជឿជាក់ថា ឯកសារទាំងពីរនេះ នឹងក្លាយជាត្រីវិស័យសម្រាប់គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ដែលកំពុងបំពេញបេសកកម្មក្នុងវិស័យសង្គមកិច្ច សំដៅសម្រេចឱ្យបានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួង។

បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ក្រុមការងារត្រូវបន្តផ្សព្វផ្សាយ ព្រមទាំងធ្វើការបណ្តុះបណ្តាលឱ្យបានទូលំទូលាយដល់មន្ត្រីថ្នាក់ជាតិ និងមន្ទីរសង្គមកិច្ច រាជធានី ខេត្ត បន្ថែមទៀតតាមកម្មវិធីគ្រោងទុក។

ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយ សុខភាពល្អ វិបុលសុខ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5224 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33748 នាក់
សរុប :
6268459 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ