ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ជំរុញដល់ប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់
Wed,05 March 2025 (Time 09:06 AM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ជំរុញដល់ប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងជំរុញដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យការដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការដាំបន្លែសុវត្ថិភាព ប្រកបដោយគុណភាព ដោយប្រើប្រាស់នូវជីកំប៉ុស្ត ជីទឹក ដែលផ្សំពីបន្លែផ្លែឈើ ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ដែលប្រជាពលរដ្ឋអាចផលិតបានដោយខ្លួនឯង ធ្វើឱ្យបន្លែរបស់យើងជាបន្លែដែលសុវត្ថិភាព ប្រកបដោយគុណភាព ហើយអ្នកដែលបរិភោគបន្លែសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព ប្រសិនបើយើងប្រើប្រាស់ជីគីមី ថ្នាំគីមីសម្លាប់សត្វល្អិត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគបន្លែនោះទេ ពិសេសអ្នកដាំផ្ទាល់ដែលជាអ្នកនៅផ្ទាល់ជាមួយថ្នាំរាល់ថ្ងៃ ប្រឈមនឹងបញ្ហាសុខភាពខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ប្រជាកសិករទាំងអស់ រៀបចំចងក្រងបង្កើតជាបណ្ដុំអាជីវកម្ម ឬចូលរួមជាមួយសហគមន៍កសិកម្ម ដើម្បីចុះកុងត្រាជាមួយក្រុមហ៊ុន មានន័យថាបន្លែរបស់យើងដែលដាំបាន មានតម្លៃមួយតាមកិច្ចសន្យា មិនមានការធ្លាក់ថ្លៃ ឬគ្មានទីផ្សារឡើយ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា៖ ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាច្រើនរួមមាន៖ ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយឡែក ដំណាំបន្លែ ផ្លែឈើ ជាដំណាំផ្តល់នូវប្រាក់ចំណូលខ្ពស់ និងមានសក្តានុពលក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើការដាំដុះនៅគ្រប់រដូវកាលទាំងប្រាំង និងវស្សា ផងដែរ ដោយសារដីមានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ពីទន្លេ បឹង និងព្រែក។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអីដឹងថា៖ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនវិស័យកសិកម្ម ស្របតាមទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រ មន្ទីរបានរៀបចំកសាង "ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០" ក្រោមយុទ្ធសាស្ត្រសំខាន់ៗ៣ រួមមាន៖ ជំរុញផលិតកម្មប្រកបដោយសុវត្ថិភាព និងគុណភាព, ការសម្របសម្រួល និងសហប្រតិបត្តិការ, ទីផ្សារ ដោយបានរៀបចំចងក្រងបង្កើតបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ៦បណ្ដុំ ស្រុកស្អាង៥បណ្ដុំ និងក្រុងសំពៅពូន១បណ្ដុំ សរុបកសិករ១៨០គ្រួសារ។ បើកវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបច្ចេកទេសផលិតកម្មដែលធន់ នឹងការប្រែប្រួលអាកាសធាតុ ដែលអាចជួយ ដល់កសិករអាចផលិត ធាតុចូលកសិកម្ម បានដោយខ្លួនឯង និងអាចកាត់បន្ថយ បាននូវថ្លៃដើមផលិត និងពង្រឹងសហគមន៍កសិកម្មដែលមានស្រាប់ និងឧបត្ថម្ភជីធម្មជាតិដល់សហគមន៍កសិកម្ម។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2633 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31157 នាក់
សរុប :
6265868 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥