លោកឧត្តមសេនីយ៍ទោ សុក សំបូរ និងលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយ របស់មន្ត្រីនគរបាលជាតិ ==============រាជធានីភំ្នពេញ ៖នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយ របស់មន្ត្រីនគរបាលជាតិ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោក-លោកស្រី វរសេនីយ៍ នាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្រ្តីសរុបចំនួន ១៦៦នាក់ (ស្រី២៥នាក់)។ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ថា ថ្ងៃនេះលោកមានមោទនភាព និងសេចក្តីរីករាយជាខ្លាំង ដោយបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអង្គភាពតម្រួតបទបញ្ជា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់រៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ។បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សុខ ងី អនុប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន ឡើងរាយការណ៍សង្ខេបអំពីសមាសភាពរចនាសម្ព័ន្ធរបស់នាយកដ្ឋានរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា និងជាតំណាងលោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា ជាគ្រូបង្គោលបានអញ្ជើញធ្វើបទបង្ហាញ ស្តីពីការគ្រង ឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់រៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ។លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង មានប្រសាសន៍ថា បទវិន័យនគរបាលជាតិកម្ពុជា សំដៅដល់ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យដែលជាសំណុំវិធាន ឬ បទប្បញ្ញត្តិដឹកនាំ ណែនាំ អប់រំ និងទូន្មានមន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិ ឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ទោបន្តថា បទវិន័យនគរបាលជាតិកម្ពុជា គឺមាន៥សំខាន់ (សិទ្ធិនិងកាតព្វកិច្ច, ក្រមសីលធម៌វិជ្ជាជីវៈ, វិន័យ, ការលើកសរសើរនិងជូនរង្វាន់, ការដាក់ទណ្ឌកម្ម)។លោកឧត្តមសេនីយ៍ទោអនុប្រធានអង្គភាព ក៏បានធ្វើបទបង្ហាញអំពីការស្លៀកពាក់ឯកសណ្ឋានរបស់មន្រ្តីនគរបាលជាតិ រួមទាំងស្លាកសញ្ញាតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចឲ្យបានត្រឹមត្រូវជាកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិកម្ពុជា មានសិទ្ធិនិងសេរីភាពដូចប្រជាពលរដ្ឋដទៃទៀត ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងអង់អាចក្លាហា ហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរពនិងអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំ តាមឋានានុក្រម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ចុងក្រោយ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងមានមតិបូកសរុប ប្រកបដោយអត្ថន័យ និងបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃចុះផ្សព្វផ្សាយស្តីពី ការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្ត បទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយរបស់មន្ត្រីនគរបាលជាតិនៅពេលនេះ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥