ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប
Mon,14 April 2025 (Time 06:47 PM)
ដោយ ៖ ដើម្បីប្រជាជន


ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ "ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី" នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់ រួមមាន៖​ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍​ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ​ និង ទេសចរណ៍បុរាណស្ថាន ។ ទន្ទឹមនឹងការរៀបចំ​សង្រ្កាន្តនៅលើ​ទឹកដី​អង្គរដ៏បវរនៃ​យើង, សង្រ្កាន្ត​នៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាង​ប្រទេស បាន ​និង កំពុងរៀបចំ​ដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបាន​បង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព​ ហើយ​ក៏ជា​ការអភិរក្ស​ សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣ របស់អង្គរសង្ក្រាន្ត គឺបំផុសស្មារតីស្នេហាជាតិ, លើកស្ទួយវិស័យទេសចរណ៍ និង លើកកម្ពស់សេដ្ឋកិច្ច។ ការបំផុសស្មារតីស្នេហាជាតិ គឺប្រមូលផ្ដុំសាមគ្គីជាតិពីគ្រប់សមាសភាពក្នុងសង្គមដើម្បីរៀបចំព្រឹត្តិការណ៍នេះ​ ដែលធ្វេីឱ្យខេត្តសៀមរាបក្លាយជាទីតាំងទាក់ទាញភ្លៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង និងជាព្រឹត្តការណ៍ដែលមានការចូលរួម​ពី​ប្រជាលរដ្ឋ​ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ឡើយ ។ ការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបនិយាយដោយឡែក និងបានស្គាល់​ និងមកកម្សាន្ត​ នៅប្រទេសកម្ពុជា និយាយជារួម។ ការលើកស្ទួយសេដ្ឋកិច្ចសំដៅដល់ការលេីកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាដូចជាការរៀបចំសង្ក្រាន្តនៅតាមតំបន់ផ្សេងៗទៀត ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមលក់ដូរ ដោយផ្ទាល់នៅក្នុងទីតាំងសមរម្យនៅក្នុងព្រឹត្តិការណ៍តែម្ដង ។

បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើន នៅក្នុងខេត្ត​សៀមរាប បានរៀបចំក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួប​ត្រីកោណ​រវាង ​មនុស្ស, វប្បធម៌រូបី និង អរូបី ដោយមនុស្សបាននាំមកនូវសិល្បៈ និង ទំនៀមទំលាប់គ្រប់ទម្រង់​ ដែល​ជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតាំង​តំបន់​ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី ។ ការណ៍នេះ​ បានបង្ហាញ​ពីគំនិត​ច្នៃប្រឌិត និង តម្រូវការ​​របស់​យុវជនជំនាន់នេះ ដើម្បីបន្តកសាង ​សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យើងអាចមើលឃើញច្បាស់ថា យុវជនពិតជាទទួលបាននូវផលប្រយោជន៍​យ៉ាងធំធេង ពីសុខសន្តិភាព និង ការអភិវឌ្ឍជាតិ ។ ដូច្នេះសូមការគាំទ្ររាល់​សកម្មភាពទាំងឡាយ​របស់យុវជន​​ក្នុងការចូលរួម​ទ្រទ្រង់​នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើង នោះឡើយ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា​ មានកត្តា ៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៖
ទី១. កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច
ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច
ទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចំាងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2964 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31488 នាក់
សរុប :
6266199 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥