កិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីស្ដីការក្រសួងសង្គមកិច្ច៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនិងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងកម្មវិធីក្នុងវិស័យសង្គមកិច្ច ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ គាំទ្រដល់បេសកកម្មរបស់ក្រសួង ស្របតាមផែនការជាយុទ្ធសាស្រ្តដូចដែលបានកំណត់។ ជាមួយគ្នានេះដែរ ក្នុងផ្នែកទីបីធំ នៃគោលនយោបាយអភិវឌ្ឍតាមវិស័យ ចំណុចទី២ ការពង្រឹងភាព ជាដៃគូក្នុងការអភិវឌ្ឍ ចំណុចទី៦ បានចែងពីភាពជាដៃគូ បន្តពង្រឹងភាពជាដៃគូ ជាមួយសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ស្របតាមគោលនយោបាយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារក្រុមជនរងគ្រោះ និងងាយរងគ្រោះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល តាមរយៈកិច្ចព្រមព្រៀង គម្រោងនានា ដើម្បីអនុវត្តសកម្មភាពជួយដល់កុមារ គ្រួសារក្រីក្រ មនុស្សចាស់ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត។ រហូតមកដល់ពេលនេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ១៧៣ បានចុះកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះមានសមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ចំនួន ៩៧ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន ៧៦។សមាគម អង្គការ ដែលអនុវត្តគម្រោងកម្មវិធីផ្នែកកុមារ ចំនួន ១១១ ផ្នែកកិច្ចការគ្រួសារ ចំនួន ១៧ ផ្នែកគាំពារជនរងគ្រោះ ចំនួន ២៥ ផ្នែកពិការភាព ចំនួន ១៨ និងផ្នែកមនុស្សចាស់ចំនួន ២។ ក្នុងភាពជាដៃគូ ក្រសួងក៏បានផ្តល់នូវការគាំទ្រជូនបណ្តាសមាគម និងអង្គការ ដែលបានស្នើសុំទៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នូវលិខិតស្នើសុំចុះ ឬបន្តអនុស្សរណៈជាមួយនឹងរាជរដ្ឋាភិបាល ស្នើសុំពន្យារ ទិដ្ឋាការជូនបុគ្គលិកបរទេស ស្នើសុំធ្វើផ្លាកលេខយាន្តយន្តប្រភេទអង្គការ និងការស្នើសុំនាំចូលសម្ភារៈ សម្រាប់ការងារអនុវត្តគម្រោងកម្មវិធី ដោយការបង់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។វឌ្ឍនភាពការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាន គឺមួយផ្នែកបានមកពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈ កិច្ចសហប្រតិបត្តិការនេះ យើងនឹងបន្តទៅមុខទៀត ដើម្បីចូលរួមជួយដល់ក្រុមគោលដៅជាជនរងគ្រោះ និង ងាយរងគ្រោះនៅកម្ពុជា។ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល សូមសមប្រកបដោយសុខភាពល្អ វិបុលសុខ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕
ចំនួនអ្នកទស្សនា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ