ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន Metfone ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
Wed,09 April 2025 (Time 02:56 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន Metfone ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក កៅ មាញ់ឌុក អគ្គនាយកក្រុមហ៊ុន Metfone ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោក កៅ មាញ់ឌុក បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន Metfone ចូលជួបនៅពេលនេះ និងបានគោរពជូនពរ ឯកឧត្តម អគ្គមេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន សូមមានសុខភាពល្អ សុភមង្គល ជោគជ័យត្រចះត្រចង់ក្នុងភារកិច្ច។

លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់ពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គមេបញ្ជាការ ដែលតែងតែបានផ្ដល់នូវកិច្ចសហការ និងការគាំទ្រដល់ក្រុមហ៊ុនដរាបមក ធ្វើឱ្យក្រុមហ៊ុនឆ្លងផុតការលំបាក និងមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានថ្លែងអំណរគុណក្រុមហ៊ុន Metfone ដែលបានមកជូនពរនាឱកាសនេះ សបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ វាងកម្ពុជា-វៀតណាម ជួយឧបត្ថម្ភទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរបងជាមួយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3072 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31596 នាក់
សរុប :
6266307 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥