ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
Fri,02 May 2025 (Time 10:18 AM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ថា ការអភិវឌ្ឍន៍មិនថាតែផ្នែកពុទ្ធចក្រឬអាណាចក្រទេ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងស្ថេរភាពរបស់ប្រទេសជាតិ នៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ការកសាងផ្នែកព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ប៉ុន្តែប្រសិនបើប្រទេសរបស់យើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម មិនត្រឹមតែគ្មានឱកាសក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រប៉ុណ្ណោះទេ សូម្បីតែសមិទ្ធផលដែលបានកសាងរួចមកហើយ ក៏ត្រូវបានបំភ្លេចបំផ្លាញ ទៅវិញដោយសារសង្គ្រាមដែ ហើយនេះគឺជាការពិតមិនថាប្រទេសកម្ពុជាឬក៏ប្រទេសនៅជុំវិញពិភពលោកនោះទេ គឺមានស្ថានភាពបែបនេះដូចគ្នានៅគ្រប់ទីកន្លែងទាំងអស់។

ដូច្នេះសូមពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ បើចង់ឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ យើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។

ឯកឧត្តម អភិបាលខេត្ត បន្តថា ដំណើរការក្នុងផ្នែកពុទ្ធចក្ររបស់យើងកំពុងតែមានការការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យមោទនៈជាទីបំផុត ប៉ុន្តែក្នុងនោះ យើងក៏នៅមានបញ្ហាប្រឈមដែលជាអធិករនៅតាមទីវត្តអារាមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកណ្ដាលផងដែរ។ ហើយបញ្ហាអធិករនេះគឺជាបន្ទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តែត្រូវរួមគ្នាបន្តធ្វើការដោះស្រាយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់វត្តអង្គពពាយមានជ័យ ដែលមានស្មារតីសាមគ្គីភាព ឯកភាព និងទ្រទ្រង់ចំពោះវិស័យព្រះពុទ្ធសាសនារបស់យើងបានយ៉ាងល្អប្រសើរ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គនៅស្រុកអង្គស្នួល នឹងបន្តដឹកនាំទីអារាមធ្វើជាគំរូឱ្យល្អសម្រាប់មន្ត្រីសង្ឃឬព្រះសង្ឃផ្សេងៗទៀតបានឃើញភាពជាគំរូនៃស្មារតីសាមគ្គីភាព ឯកភាព ទាំងមន្ត្រីសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត នីមួយៗទាំងអស់នៅទូទាំងស្រុកអង្គស្នួលរបស់យើងនេះ។

ដើម្បីកសាងនូវព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងជឿនលឿនទៅមុខបន្តទៀត ក្នុងពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនដូចសព្វថ្ងៃ ដូច្នេះព្រះមន្ត្រីសង្ឃរបស់យើង ត្រូវដឹកនាំឱ្យមានសាមគ្គីភាព ឯកភាពដោយការគោរពទៅតាមពុទ្ធវិន័យឱ្យបានត្រឹមត្រូវ មានសីលធម៌ សុជីវធម៌ល្អ នោះគឺជាឱកាសនូវការកសាងទីអារាមនីមួយៗ ឱ្យទទួលបាននូវការរីកចម្រើន តាមរយៈការចូលធ្វើបុណ្យ ការគាំទ្រពីពុទ្ធសាសនិក នៅក្នុងទីវត្តអារាមនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមផ្ដល់នូវការគាំទ្រនៅគ្រប់ទីអារាមទាំងអស់ ក្នុងការរៀបចំនូវសណ្ដាប់ធ្នាប់ ការការពារនូវសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរបស់យើងដែលមកធ្វើបុណ្យ មកធ្វើដំណើរកំសាន្ត នៅតាមទីអារាម ដោយត្រូវធ្វើឱ្យទីវត្តអារាមជាកន្លែងដែលស្ងប់ស្ងាត់ សម្រាប់ធ្វើបុណ្យ និងមិនត្រូវមានការគំរាមកំហែង សម្លុត មិនមានអំពើលួច ឆក់ ប្លន់ ដែលបង្កជាការភ័យខ្លាចនៅក្នុងទីវត្តអារាមនានានៅក្នុងស្រុកអង្គស្នួល ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5651 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
34175 នាក់
សរុប :
6268886 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ