ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
Wed,21 May 2025 (Time 01:56 PM)
ដោយ ៖ ដើម្បីប្រជាជន


ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ។

បន្ទាប់ពីបានពិនិត្យ និងស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ រួចមក លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អប្រសើរក្នុងពិធីផ្សេងៗ នាពេលកន្លងមកនេះ ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដែលមាន
ការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ការគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ការផ្ដល់អត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ លោកឧត្តមសេនីយ៍ស្នងការ សូមឲ្យកងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍តូច-ធំ នៅក្នុងខេត្តកំពង់ចាមទាំងមូល ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់ ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2883 នាក់
ម្សិលមិញ :
1879 នាក់
សប្តាហ៍នេះ :
24806 នាក់
សរុប :
6280809 នាក់

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពលើការ ដោះស្រាយសំណើសំណូមពរ ជាលាយលក្ខណ៍អក្សរ របស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្កីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ប្រចាំខេត្តកំពង់ស្ពឺ

ក្រសួងការពារជាតិ នៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាង មកពីប្រទេសចំនួន ៦ ចូលរួម ដើម្បីសង្កេតមើល ស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះ ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ចើញបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co. Ltd. ដឹកនាំដោយ លោកស្រី Amelie HUMPHREYS នាយិកា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា​ ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជាផល្គុន អញ្ចើញចូលរួមជាអធិបតីក្នុងពិធីបូជាសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ. នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដី ក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ ដល់គីឡូម៉ែត្រលេខ១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤

លោកឧត្តមសេនីយ៍ទោ សែម គន្ធា អញ្ចើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការងារពាក់ព័ន្ធមួយចំនួន របស់ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសួរសុខទុក្ខ លោក លី សុខធី ប្រធានមន្ទីរ ស.អ.យ. ខេត្តកណ្តាល ដែលកំពុងសម្រាកព្យាបាល នៅគ្លីនិក អូរ៉េនឃែនស័រ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញអមដំណើរជាមួយឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យសមិទ្ធផលថ្មីស្រឡាង របស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ គឺសំណង់ស្ទាក់ទឹកព្រែកតាយី​ ស្ថិតនៅស្រុកស្ទឹងត្រង់ ដែលបានស្ថាបនារួច​រាល់ជាស្ថាពរ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ន នៅស្រុកត្រាំកក់

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារ របស់រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកពាមជរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏​ដូចជា​យុវជន​ទាំងអស់ កុំបោះបង់ហើយ​ខិតខំរៀនសូត្រ​ ដើម្បី​លើក​កម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ ជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋឱ្យបានល្អ

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ