អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តដល់និស្សិត ក៏ដូចជាយុវជនទាំងអស់កុំបោះបង់ហើយខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ==================នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ នៅសាលប្រជុំធំអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិតក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើនគឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងថាប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ដោយចាប់ផ្តើមពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា ដែលការណ៍នេះក៏ដូចជាការបើកឱកាសសម្រាប់សិស្សនិស្សិតយើងផងដែរ។ទន្ទឹមនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងនូវការកោតសរសើរផងដែរទៅដល់និស្សិត យុវជន យុវនារីនៃខេត្តកំពង់ស្ពឺ ដែលស្រវាស្រទេញចំពោះការសិក្សា ចង់ចេះ ចង់ដឹង និងដើរឱ្យទាន់សម័យកាលសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ជាមួយនោះដែរ សាស្ត្រាចារ្យត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះនិងជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្សជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា។បច្ចុប្បន្នការបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យក្នុងប្រទេសឱ្យមានគុណភាព វាមិនខុសពីការបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នោះទេ ដូចនេះនិស្សិតទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្រេបយកចំណេះវិជ្ជាពីសាស្រ្តាចារ្យជំនាញរៀងៗខ្លួន ស្របតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់សកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។ហើយក្រោយបញ្ចប់បងប្អូន ក្មួយៗនិស្សិតនិងមានឱកាសចូលរួមលើកស្ទួយប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍន៍រីកចម្រើន។លើកឡើងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់កុំអស់សង្ឃឹម ហើយបោះបង់ការសិក្សានៅពាក់កណ្តាលទីឱ្យសោះ ហើយប្រសិនជាមានការលំបាកខ្លាំងឬមានឧបសគ្គអ្វីមួយសូមទំនាក់ទំនងមករដ្ឋបាលខេត្ត ឬអភិបាលខេត្តផ្ទាល់ដើម្បីឱ្យរដ្ឋបាលខេត្តក៏ដូចអភិបាលខេត្តអាចជួយទំនុកបំរុងបន្ថែមដើម្បីមានលទ្ធភាពអាចបញ្ចប់ការសិក្សា។ក្នុងនោះអភិបាលខេត្តក៏បានប្រកាសជួយជ្រោមជ្រែងដល់សិស្សក្រីក្រចំនួន២២នាក់និងសិស្សដែលមានពិការ២នាក់ឱ្យមានលទ្ធភាពអាចសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអង្គរខេមរានាខេត្តកំពង់ស្ពឺនេះ។
ចំនួនអ្នកទស្សនា
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារ របស់រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកពាមជរ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏ដូចជាយុវជនទាំងអស់ កុំបោះបង់ហើយខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ ជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋឱ្យបានល្អ
លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានរៀបចំគ្រឿងឧបភោគ បរិភោគ មួយចំនួនឧបត្ថម្ភ ជូនដល់កងកម្លាំងវីរៈនគរបាលជាតិ ដែលបានប្រយុទ្ធ តស៊ូប្ដូរផ្ដាច់យ៉ាងក្លាហាន ដើម្បីការពារបូរណភាព ទឹកដី នៃមាតុភូមិកម្ពុជាយើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលអំណោយ ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពី ប្រទេសបារាំង សម្រាប់ជួយដល់ ប្រជាជនភៀសសឹក
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណ:ស្នងការ និងការងារចាំបាច់មួយចំនួន នៅស្នងការដ្នាននគរបាលខេត្តកំពង់ចាម
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ចើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលអំណោយពីអង្គការ ម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់ កងកម្លាំងនគរបាលការពារព្រំដែន
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ
លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ឯកឧត្តម អ៊ុន ដាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ សកម្មភាពការងារសប្បុរសធម៌ របស់សមាគមប៉ាយសួយឡាយយិន កម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តម ណៅ ធួក អញ្ជើញជាគណៈធិបតីក្នុងពិធីលែងកូនត្រី បង្កង ចំនួន ៦០០០០កូន ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅស្ទឹងមុខរដ្ឋបាល ក្នុងស្រុកអង្គរបូរី
ឯកឧត្តម លូ គឹមឈន់ និងអ្នកឧកញ៉ា គិត ម៉េង អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ