កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពីប្រទេសបារាំង សម្រាប់ជួយដល់ប្រជាជនភៀសសឹក...!!នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និងសមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតំណាងដោយ លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនអស់ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹក ដែលកំពុងត្រូវការជាចាំបាច់នូវតម្រូវការខាងផ្នែកសុខភាព អនាម័យ និងស្បៀងអាហារ ជាពិសេសការគិតគូរពីការស្តារឡើងវិញនៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ព្រោះថានេះមិនមែនជាលើកទីមួយឡើយ ជាក់ស្តែងដូចជាពេលកន្លងមក ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះខ្លាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២២កន្លងមក។ជាមួយគ្នានេះដែរ លោកជំទាវបានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាំពេទ្យប៉ារ៉ាសេតាម៉ុលចំនួន ៤០០.០០០គ្រាប់ ដែលបានទទួលនាពេលនេះ កាកបាទក្រហមកម្ពុជា ក៏ត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្លាមៗដែរ ព្រោះថាអំណោយជាថ្នាំពេទ្យនេះ គឺជាតម្រូវចាំបាច់សម្រាប់ មន្ទីរពេទ្យ ដែលកំពុងជួយដល់កុមារទូទាំងប្រទេសកម្ពុជា ហើយជាពិសេសស្ថិតក្នុងកាល:ទេស:នេះដែរមន្ទីរពេទ្យ ក៏មានបន្ទុកថែមមួយទៀតគឺជួយទៅដល់កុមារដែលរងគ្រោះដោយស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។ យ៉ាងណាម៉ិញ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា គឺតែងតែឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។ជាការឆ្លើយតបក្រុមសប្បុរសជន មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសឱ្យពួកគាត់បាននាំយកអំណោយមកជួយកាកបាទក្រហមកម្ពុជាជាថ្មីម្តងទៀត បើទោះបីជាពួកគាត់រស់នៅប្រទេសបារាំងក្តី តែបេះដូងរបស់ពួកគាត់នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជានិច្ច ព្រោះថាខ្មែរគឺជាទឹកដីមាតុភូមិរបស់ពួកគាត់ ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការចូលរួមគាំទ្រ និងស្រឡាញ់សន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសគឺបង្ហាញពីកម្លាំងសាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួមរួមគ្នា ខ្មែរខ្លាំង។ សូមបញ្ជាក់៖ អំណោយសប្បុរសជនប្រគល់ជូនកាកបាទក្រហមកម្ពុជានៅពេលនេះ មានសមាគមឱសថការីបារាំង-ខ្មែរ អង្ករ ១០តោន និងថ្នាំពេទ្យ ប៉ារ៉ាសេតាម៉ុល ៤០ម៉ឺនគ្រាប់, សមាគម Fragmentis Vitea Asia ឧបត្ថម្ភថវិកា ២.៥០០អឺរូ។ ភ្លាមនោះកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ថ្នាំពេទ្យជូនមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលដោយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ដោយឡែក សប្បុរសជនក៏បានប្រគល់ថវិកា ២ម៉ឺនដុល្លាអាម៉េរិក ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ផ្ទាល់ផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកពាមជរ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏ដូចជាយុវជនទាំងអស់ កុំបោះបង់ហើយខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ ជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋឱ្យបានល្អ
លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានរៀបចំគ្រឿងឧបភោគ បរិភោគ មួយចំនួនឧបត្ថម្ភ ជូនដល់កងកម្លាំងវីរៈនគរបាលជាតិ ដែលបានប្រយុទ្ធ តស៊ូប្ដូរផ្ដាច់យ៉ាងក្លាហាន ដើម្បីការពារបូរណភាព ទឹកដី នៃមាតុភូមិកម្ពុជាយើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលអំណោយ ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពី ប្រទេសបារាំង សម្រាប់ជួយដល់ ប្រជាជនភៀសសឹក
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណ:ស្នងការ និងការងារចាំបាច់មួយចំនួន នៅស្នងការដ្នាននគរបាលខេត្តកំពង់ចាម
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ចើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលអំណោយពីអង្គការ ម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់ កងកម្លាំងនគរបាលការពារព្រំដែន
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ
លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ឯកឧត្តម អ៊ុន ដាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ សកម្មភាពការងារសប្បុរសធម៌ របស់សមាគមប៉ាយសួយឡាយយិន កម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តម ណៅ ធួក អញ្ជើញជាគណៈធិបតីក្នុងពិធីលែងកូនត្រី បង្កង ចំនួន ៦០០០០កូន ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅស្ទឹងមុខរដ្ឋបាល ក្នុងស្រុកអង្គរបូរី
ឯកឧត្តម លូ គឹមឈន់ និងអ្នកឧកញ៉ា គិត ម៉េង អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ
លោក ស៊ីម គង់ អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ បានផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន ៥០ គ្រួសារ ក្នុងស្រុកជើងព្រៃ និងយោធិន ១នាក់ នៃផ្នែកសឹករងស្រុកជើងព្រៃ
អភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេប្រវែង ៤២៥ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម