ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ
Mon,11 August 2025 (Time 03:58 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ
=================
កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ ផាត សុផាន្នី ស៊ុនសុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខា លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ ២គ្រួសារ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ អគ្គីភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយលោកបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។

គ្រឿងឧបភោគបរិភោគដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ៥០គ.ក្រ, ត្រីខ ២០កំប៉ុង, មី ២កេះ, កន្ទល១ ឆ្នាំង ២ ចានបាយ/ចានសម្លរ ១០, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១ ), តង ១, និង ថវិកា មួយចំនួន។

ជាមួយគ្នានោះដែរ គ្រួសារដែលរងផលប៉ះពាល់ពីហេតុការណ៍អគ្គិភ័យនោះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាបានចែកជូននូវអំណោយមួយចំនួនដែលជាអំណោយផ្ទាល់ខ្លួន មាន អង្ករ ៥០គ.ក្រ,មី៣កេះ, ទឹកត្រី/ទឹកស៊ីអ៊ីវ ៤យួរ,ថវិកា ៤០០,០០០រៀល និងថវិកាសាខា មួយចំនួនផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2821 នាក់
ម្សិលមិញ :
1686 នាក់
សប្តាហ៍នេះ :
28039 នាក់
សរុប :
6275735 នាក់

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកពាមជរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏​ដូចជា​យុវជន​ទាំងអស់ កុំបោះបង់ហើយ​ខិតខំរៀនសូត្រ​ ដើម្បី​លើក​កម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ ជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋឱ្យបានល្អ

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានរៀបចំគ្រឿងឧបភោគ បរិភោគ មួយចំនួនឧបត្ថម្ភ ជូនដល់កងកម្លាំងវីរៈនគរបាលជាតិ ដែលបានប្រយុទ្ធ តស៊ូប្ដូរផ្ដាច់យ៉ាងក្លាហាន ដើម្បីការពារបូរណភាព ទឹកដី នៃមាតុភូមិកម្ពុជាយើង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលអំណោយ ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពី ប្រទេសបារាំង សម្រាប់ជួយដល់ ប្រជាជនភៀសសឹក

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ​គណ:ស្នងការ​ និងការងារចាំបាច់មួយចំនួន នៅស្នងការដ្នាននគរបាលខេត្តកំពង់ចាម

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ចើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល

លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលអំណោយពីអង្គការ ម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់ កងកម្លាំងនគរបាលការពារព្រំដែន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ

លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្តម អ៊ុន ដាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ សកម្មភាពការងារសប្បុរសធម៌ របស់សមាគមប៉ាយសួយឡាយយិន កម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តម ណៅ ធួក អញ្ជើញជាគណៈធិបតីក្នុងពិធីលែងកូនត្រី បង្កង ចំនួន ៦០០០០កូន ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅស្ទឹងមុខរដ្ឋបាល ក្នុងស្រុកអង្គរបូរី

ឯកឧត្តម លូ គឹមឈន់ និងអ្នកឧកញ៉ា គិត ម៉េង អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ

លោក ស៊ីម គង់ អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ បានផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន ៥០ គ្រួសារ ក្នុងស្រុកជើងព្រៃ និងយោធិន ១នាក់ នៃផ្នែកសឹករងស្រុកជើងព្រៃ

អភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេប្រវែង ៤២៥ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម