ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា អញ្ជើញចូលរួមក្នុងសមាជអេកូឡូស៊ីអន្តរជាតិលើកទី១១ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី, តាមប្រព័ន្ធនិម្មិត (Zoom Conference)
គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងសមាជអេកូឡូស៊ីអន្តរជាតិលើកទី១១ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី, តាមប្រព័ន្ធនិម្មិត (Zoom Conference).
==================
នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងសមាជអេកូឡូស៊ីអន្តរជាតិលើកទី១១ ដែលផ្សាយចេញពីវិមាន Tavricheskiy នៃទីក្រុង Saint Petersburg នៃសហព័ន្ធរុស្សីតាមប្រព័ន្ធនិមិត្ត (Zoom Conference) ភ្ជាប់មករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូរដ្ឋសភា ដែលបានចូលរួមក្នុងសមាជនេះមាន ឯកឧត្ដម ខេង ស៊ុម សមាជិកគណៈកម្មការទី៣នៃរដ្ឋសភា, ឯកឧត្តម អ៊ុក សុធីសុវណ្ណ ទីប្រឹក្សាគណៈកម្មការទី៣ នៃរដ្ឋសភា និងមន្ត្រីជំនួយការគណៈកម្មការនិងមន្ត្រីពាក់ព័ន្ធចំណុះឲ្យស្នូលនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងសមាជអេកូឡូស៊ីអន្តរជាតិ Nevsky គឺជាសមាជលើកទី១១ ដែលបង្កើតឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ពោលសំខាន់ៗ មាន÷
១)- កិច្ចសហប្រតិបត្តិការសភាលើវិស័យពាក់ព័ន្ធ, បញ្ហាសុវត្ថិភាពបរិស្ថាន, និងសុខុដុមនីយកម្មនៃ ច្បាប់បរិស្ថានរបស់ប្រទេសបណ្តារដ្ឋឯករាជ្យនៃសមាជិករបស់ខំមិនវែល(Commonwealth), ដែលមានប្រទេសចំនួន: ៥៦ជាសមាជិកមានការិយាល័យធំក្នុងរាជធានី "ឆាល" (Charles), នៃចក្រភព- អង់គ្លេស។
២)- លើកកម្ពស់ច្បាប់ស្តីពី "ការ គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ" តាមរយៈការលើកកម្ពស់ច្បាប់ពាក់ព័ន្ធ "ធនធាន និងបច្ចេកវិទ្យា" ដែលបញ្ចេញកាក សំណល់ទាប និងមានប្រសិទ្ធ - ភាព"ថាមពល" ដោយ តាមរយៈការកែច្នៃវត្ថុធាតុដើម និងកាក - សំណល់។
៣)- បង្កើតសំណើស្តីពីរបៀបវារៈគោលនយោបាយបរិស្ថានអន្តរជាតិ និងក្របខណ្ឌសន្តិសុខបរិស្ថាន ច្បាប់ស្ដីពី "ផលប៉ះពាល់បរិស្ថាន" (Environmental Impact Accessment), តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភ្នាក់ងារជំនាញនៃអង្គការ -សហប្រជាជាតិ "អ.ស.ប"។
៤)- បង្កើតកិច្ចសន្ទនា និងការចែករំលែកបទពិសោធក្នុងចំណោមតំណាងរដ្ឋាភិបាល, សហគមន៍- ធុរកិច្ច, គ្រឹះស្ថានអប់រំ, អង្គការ- ស្រាវជ្រាវ, និងអង្គការមិនរកប្រាក់ - ចំណេញ លើបញ្ហានានាពាក់ព័ន្ធដល់ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋ - កិច្ចរបស់ប្រទេសបណ្តារដ្ឋឯករាជ្យ នៃសមាជិកខំមិនវែលទាំងចំនួន: ៥៦ ប្រទេសជាសមាជិករបស់ខំមិនវែល (Members of Independence Commonwealth Countries),។
៥)- លើកកម្ពស់ការយល់ដឹង និងការអប់រំអំពី "បរិស្ថាន និងការលើក កម្ពស់ទម្លាប់រស់នៅ" ប្រកបដោយ សុខភាពល្អ។
សូមបញ្ជាក់ថា÷ សមាជនេះបានបង្កើតឡើងនាឆ្នាំ២០០៨កន្លងមក និងបានរៀបចំកិច្ចប្រជុំរបស់ខ្លួនបានចំនួន: ១០លើករួចមកហើយ។តែរដ្ឋសភានៃព្រះរាជាណាចក្រ- កម្ពុជា ពុំធ្លាប់បានចូលរួមសមាជ- អេកូឡូស៊ីអន្តរជាតិ (Nevsky) នេះឡើយ។ អង្គការអន្តរជាតិ (Nevsky) ផ្ដោតលើ បរិស្ថានវិទ្យានៃភពផែនដី, ការអភិវឌ្ឍន៍ប្រកប - ដោយនិរន្តរភាព”។
ក្រោមបាវចនានេះ សមាជបរិស្ថានអន្តរជាតិលើកទី១១ (IX Nevsky) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីក្រុង (Saint Petersburg ក្នុងវិមាន Tavrichesky), វគ្គនៃកម្មវិធីធុរកិច្ចនៃសមាជបានគ្របដណ្តប់លើបញ្ហាសំខាន់ៗ នៃការអភិវឌ្ឍន៍គម្រោងជាតិក្នុងវិស័យបរិស្ថានវិទ្យា និងការ- ការពារបរិស្ថាន សុវត្ថិភាពបរិស្ថាន សេដ្ឋកិច្ចវឌ្ឍនភាព ការអប់រំអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍន៍ថាមពលបៃតង និងបណ្ដាបញ្ហាប្រឈមផ្សេងៗ ទៀតជាចំណុចអាទិភាព ដែលត្រូវផ្ដោតក្នុងប៉ូលអាទិភាពជាចម្បង ៕