ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សមាជិករដ្ឋសភាជប៉ុន៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរក ឱកាសវិនិយោគ នៅកម្ពុជា
Sat,03 May 2025 (Time 09:33 AM)
ដោយ ៖ ដើម្បីប្រជាជន


សមាជិករដ្ឋសភាជប៉ុន៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។

ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​ លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON,​ និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត​ កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3676 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32200 នាក់
សរុប :
6266911 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា