រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់សក្តានុពល នៃធនធាន សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និង ចីរភាព។ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព, អស់សក្តានុពល និង មានចីរភាព៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥