ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឃួង ស្រេង អញ្ចើញក្នុងពិធី​ប្រគល់​-ទទួល​ មូលនិធិ​កាកបាទក្រហម​កម្ពុជា​ ជូន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន ​ម៉ាណែត​
Tue,03 June 2025 (Time 06:28 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឃួង ស្រេង អញ្ចើញក្នុងពិធី​ប្រគល់​-ទទួល​ មូលនិធិ​កាកបាទក្រហម​កម្ពុជា​ ជូន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន ​ម៉ាណែត​
===============
នារសៀល​ថ្ងៃ​អង្គារ​ ៨កេីត​ ខែជេស្ឋ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ​២០២៥ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ចើញក្នុងពិធី​ប្រគល់​-ទទួល​ មូលនិធិ​កាកបាទក្រហម​កម្ពុជា​ ជូន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងថ្លែងអំណរគុណ ក៏ដូចជាកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយសង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀតផងដែរ។

ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ អំពីសមិទ្ធផលការងារសំខាន់ៗ របស់សាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥” ដែលមានដូចជា៖ សាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា ក្នុងនោះ សាខាបានផ្ដល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកចំពោះមុខរបស់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន ៥៣.០៧៣គ្រួសារ និង ៤ វត្ត ព្រមទាំងបាននាំយកមូលនិធិហិបសហសង្គ្រោះសាខា ចុះសាកសួរសុខទុក្ខ សមាជិក-សមាជិកា មានជំងឺកំពុងសម្រាកព្យាបាល និងសមាជិកដែលទទួលមរណភាពសរុប ចំនួន ៣៧៨នាក់។ បន្ថែមពីនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍ចំនួន ៣.០២២នាក់។

បន្ថែមពីនេះ សាខា បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដោយទទួលបានឈាមចំនួន ១.៩១២ប្លោកឈាម ហើយបានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមបានចំនួន ១០០វគ្គ មានសិក្ខាកាមសរុបចំនួន ៣.៦៩៥ នាក់។ ជាមួយគ្នានេះ សាខា និងអនុសាខាខណ្ឌ ក៏បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ក៏ដូចជាចំណេះដឹងស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ជូនដល់ប្រជាពលរដ្ឋតាមសហគមន៍ផងដែរ។ ដោយឡែក ចំពោះការអភិវឌ្ឍធនធានមនុស្ស សាខាក៏បានពង្រីកកម្លាំង និងបានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង១៤ បានចំនួន ៦.៨៩១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២៤.៧៥២នាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២៣៩កន្លែង បន្ថែមទៀតផងដែរ។

ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារពីសង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5275 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
33799 នាក់
សរុប :
6268510 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ