ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ===============ស្រុកតំបែរ: ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញជាអធិបតីពិធីបំពេញបន្លែម និងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំង រៀបចំសមាសភាព ក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារទទួលបន្ទុក ការងារយុវជនគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន៣ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលោកជំទាវ ឡេង សុខា លោកជំទាវ នី ចាន់ ធីតា អនុប្រធានក្រុមការងារគណបក្សខេត្ត ត្បូងឃ្មុំ ចុះមូលដ្ឋានស្រុកតំបែរ និងអស់លោក លោកស្រី ជាសមាជិក ក្រុមការងារគណបក្សជាច្រើនរូប នៅទីស្នាក់ការគណបក្សស្រុកតំបែរ នាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៥។មុននឹងចាប់ផ្តើមកម្មវិធី ឯកឧត្តម ប្រធានក្រុមការងារ បានអញ្ជើញដឹកនាំ អង្គពិធី គោរពវិញ្ញាណក្ខន្ធ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ឯកឧត្តម ចាយ បូរិន បានពាំនាំការនូវផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។ចំពោះជម្លោះ នៅតាមព្រំដែនកម្ពុជា-សៀមដែលបង្កឡើងដោយទាហានសៀម ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវដល់ អង្គពិធីទាំងមូល សូមបន្តជឿជាក់ និងគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គឺរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្ដម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្សដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ទន្ទឹមនិងនេះ ដើម្បីធានាប្រៀបឈ្នះនិងទទួលបានជោគជ័យពេលបោះឆ្នោតខាងមុខគឺត្រូវយកចិត្តទុកដាក់ចំពោះសមាជិកដែលគ្រប់អាយុបោះឆ្នោតដើម្បីរក្សាឲ្យបានសមាជិកម្នាក់គឺសម្លេងឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនយើង។នាឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានប្រគល់សេចក្តីសំរេចជូនដល់ ក្រុមការងារក្រុមលេខាធិការដ្ឋានស្រុក ក្រុមការងារឃុំត្រពាំងព្រីង,ឃុំគោគស្រុក,ឃុំសេដា និងក្រុមការងារយុវជនស្រុក និងចែកជូនថវិកា ជូនដល់ គណបក្សស្រុក យុវជនគណបក្សស្រុក និងអ្នកចូលរួមទាំងអស់ផងដែរ ។បន្ទាប់មក ឯកឧត្ដមចាយ បូរិន និងក្រុមការងារបានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនមាណែតជូនកងទ័ពវរៈ២១៣ ដែលកំពង់សម្រាក់ព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកតំបែរ ខេត្តត្បូងឃ្មុំ ។
ចំនួនអ្នកទស្សនា
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្នុងការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការពន្លត់ អគ្គីភ័យ ជូនប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាស សមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន
សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ចើញបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ នៅខេត្តកំពត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋភិបាល ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គព្រឹទ្ធសភា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យក្រុមការងារសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើជូនរដ្ឋសភា ពិនិត្យអនុម័ត សេចក្តីព្រាងច្បាប់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគណបក្ស និងសំណេះសំណាលជាមួយ គណៈអចិន្រ្តៃយ៍គណបក្សស្រុក និងប្រធានគណ:កម្មាធិការគណបក្សឃុំទាំង១៤