ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ
Mon,01 September 2025 (Time 01:26 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ
=================
(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ចើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១ ២៥០នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ ។

ក្នុងរបាយការណ៍និងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍លើកឡើងអំពីការអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការនិងសាសនា ដោយពេលកន្លងមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង បានខិតខំបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ហើយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង។

ទន្ទឹមនឹងនេះ ក្រសួងធម្មការនិងសាសនា បានកំពុងផ្សព្វផ្សាយកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីវិបត្តិអាចារ្យ។ គិតមកដល់បច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ បានចំនួន ៥០វគ្គ សរុបសិក្ខាកាមចំនួន ១៣ ៦០៦ អង្គ/នាក់ ក្នុងគោលដៅតម្រង់ទិសទៅលើការដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធីអាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈឯកភាពគ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី លោក លោកស្រី និងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ដែលជានិច្ចកាល សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនគ្រប់ពេលវេលាជាពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រយៈពេលជាងមួយខែ កន្លងមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការនិងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានរៀបចំពិធី សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១០ នាឱកាសនេះ និងបានខិតខំពង្រីងតួនាទី ភារកិច្ច និងក្រមសីលធម៌ ដល់អាចារ្យ អាចារិនីខ្មែរ តាមគ្រប់រូបភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយ ទាំងខាងទស្សនៈ ទាំងគោលជំហរ ទាំងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំ ពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ ដែលពិតជាបានផ្តល់ឱកាសសម្រាប់ អាចារ្យ អាចារិនីគ្រប់រូប បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធល្អៗរវាងគ្នានឹងគ្នា សំដៅចូលរួមចំណែកដល់ការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិយើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១-អាចារ្យ អាចារិនី ទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនឹងគណៈកម្មការវត្ត ចៅអធិការវត្ត មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ក្រុង និងពុទ្ធបរិស័ទ ដោយមិនត្រូវប្រកាន់បក្សពួក ឬបង្កើតអធិករណ៍នៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
២-សូមចូលរួមរៀបចំវត្តអារាម ឱ្យមានសោភណភាពល្អ ស័ក្តិសមជាទីកន្លែងគោរពសក្ការៈស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ ១.វត្តស្អាត ២.វត្តស្វាង និង៣.វត្តស្ងប់។
៣- សូមខិតខំថែរក្សានិងអភិរក្សនូវកេរមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានថ្កុំថ្កើង
រុងរឿង។

៤- សូមអាចារ្យ អាចារិនី ទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឱ្យបានខ្ជាប់ខ្ជួន។
៥- អាចារ្យ អាចារិនី ទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងពិធីបុណ្យផ្សេងៗ ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការនិងសាសនា។
៦- អាចារ្យ អាចារិនី ទាំងអស់ ត្រូវដើរតួនាទីជាគំរូល្អ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ទម្លាប់ សីលធម៌ សុជីវធម៌ ចរិយាធម៌ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងចូលរួមចំណែកអភិវឌ្ឍសង្គម។
៧- អាចារ្យ អាចារិនី គឺជាមរតកមនុស្សរស់ និងជាអ្នកអភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឱ្យស្ថិតស្ថេរគង់វង្ស។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2855 នាក់
ម្សិលមិញ :
2190 នាក់
សប្តាហ៍នេះ :
30385 នាក់
សរុប :
6356608 នាក់

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​ កងកម្លាំងមានសមត្ថកិច្ច ក្នុងការ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ សាធារណៈ​ និងការពន្លត់ អគ្គីភ័យ ជូនប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាស សមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ​ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន

សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ចើញបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ​ នៅខេត្តកំពត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋភិបាល ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គព្រឹទ្ធសភា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យក្រុមការងារសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើជូនរដ្ឋសភា ពិនិត្យអនុម័ត សេចក្តីព្រាងច្បាប់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគណបក្ស និងសំណេះសំណាលជាមួយ គណៈអចិន្រ្តៃយ៍គណបក្សស្រុក និងប្រធានគណ:កម្មាធិការគណបក្សឃុំទាំង១៤