ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជានៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវថ្នល់ និងស្ពាន ជាដើម។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមលើនះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្នុងការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការពន្លត់ អគ្គីភ័យ ជូនប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាស សមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន
សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ចើញបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ នៅខេត្តកំពត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋភិបាល ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គព្រឹទ្ធសភា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យក្រុមការងារសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើជូនរដ្ឋសភា ពិនិត្យអនុម័ត សេចក្តីព្រាងច្បាប់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគណបក្ស និងសំណេះសំណាលជាមួយ គណៈអចិន្រ្តៃយ៍គណបក្សស្រុក និងប្រធានគណ:កម្មាធិការគណបក្សឃុំទាំង១៤