ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង ផ្សព្វផ្សាយផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ពិធីនេះមានការចូលរួមពីលោក- លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញទាំងអស់ ត្រូវរៀបចំបែងចែកកម្លាំងឱ្យ បានរៀបរយជាស្រេច ពិសេសត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើយុទ្ធោបករណ៍ សម្ភារ និងមធ្យោបាយ ត្រៀមសម្រាប់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ពេលមានសភាពការណ៍ណាមួយ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ ។ ត្រូវបែងចែកវេនប្រចាំការ និងកម្លាំងចេញល្បាតត្រួតពិនិត្យជាប្រចាំ ដើម្បីពិនិត្យសភាពការណ៍ តាមភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ រាល់ពេលមានបទល្មើស ឬអំពើអសន្តិសុខផ្សេងៗណាមួយកើតឡើង។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់លើបញ្ហាធំៗមួយចំនួន និងបានដាក់ចេញ បទបញ្ជាម៉ឺងម៉ាត់ទៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងជំនាញពាក់ព័ន្ធយកទៅអនុវត្ត គឺបញ្ហាក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ ។ដោយមួយរយៈចុងក្រោយនេះ ឯកឧត្តមស្នងការ បានពិនិត្យឃើញសកម្មភាពក្រុមក្មេងទំនើង ក៏បានកើតឡើងជាបន្តបន្ទាប់ឡើងវិញ ប៉ុន្តែសមត្ថកិច្ចក្នុងនាមអ្នកអនុវត្តច្បាប់ មិនបណ្តែតបណ្តោយឱ្យសកម្មភាពនេះ អាចងើបឡើងមកវិញបានឡើយ ពោលគឺនឹងប្រើទាំងវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុតរបស់ពលរដ្ឋអ្នកធ្វើ ដំណើរប្រចាំថ្ងៃ ។ ដោយឯកឧត្តមបានដាក់បញ្ជាឱ្យការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមគោលដៅងាយទទួលរងនូវការកកស្ទះជាប្រចាំ ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវ តែពង្រឹងឱ្យបានខ្ពស់ នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានរបៀបរៀបរយេបញ្ចៀសបានពីការ បាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ ។បញ្ហាគ្រឿងញៀន ក៏ត្រូវបានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេគុណ ពិសេសបង្ក្រាបឱ្យចំគោលដៅទាំងតូច ទាំងធំ នៅតាមមូលដ្ឋាន និងតាមបណ្តាក្លឹបកម្សាន្ត សំដៅធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងនោះដែរ បញ្ហាម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃ ក៏ត្រូវបានដាក់ បញ្ជាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ឱ្យទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព ព្រោះបញ្ហានេះ បានបង្កនូវជាក្តីរំខានទៅដល់ប្រជាពលរដ្ឋអ្នកដំណើរ និងពលរដ្ឋរស់នៅក្នុង លំនៅឋានជាដើម ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបន្ត ឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឱ្យសាមីខ្លួនដោះបំពង់ស៊ីម៊ាំងប្រែនចេញ និងយកបំពង់ស៊ីម៉ាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង និងធ្វើការអប់រំ ហើយអញ្ជើញអាណាព្យាបាលមកធានាទទួលកូនចៅ ទើបអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ។ បន្ថែមពីការងារខាងលើ ឯកឧត្តមស្នងការ ក៏បានក្រើនរំលឹក ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកអធិការនគរបាលតាមបណ្តាខណ្ឌ ត្រូវតាម ដានចំពោះ ទីតាំង ឬលំនៅឋានទាំងឡាយណាដែលលួចលាក់បង្កប់ល្បែង ស៊ីសង ឬអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ធ្វើយ៉ាងណាត្រូវយកចិត្ត ទុកដាក់ស្រាវជ្រាវ និងកំណត់ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ចំនួនអ្នកទស្សនា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយ សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ព្រមទាំងផ្សព្វផ្សាយការងារចាំបាច់ មួយចំនួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ អញ្ចើញសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញចូលរួមជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ចូលរួមកម្មវិធីខួប អនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញដឹកនាំកិច្ចប្រជុំ វឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និងមូលនិធិតេជោ១២៥ នៅវិមាន៧មករា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ចើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង