លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្វៃយ៉ា មើស៊ីត កាហ្សី ( Faiyaz Murshid Kazi ) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស ដែលមាននិវាសដ្ឋាននៅក្នុងប្រទេសថៃ និងគណៈប្រតិភូ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ជំនួបនេះធ្វើឡើងក្នុងគោលបំណងយល់ពីដំណេីរការងារកាកបាទក្រហមកម្ពុជាឲ្យច្បាស់ដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ដោយផ្តោតទៅលើ ការជួយផ្នែកមនុស្សធម៌ចំពោះពលករចំណាកស្រុកបង់ក្លាដេសដែលបានមកធ្វើការនៅប្រទេសកម្ពុជា, ការផ្តល់ជំនួយថ្នាំពេទ្យរបស់បង់ក្លាដេសដល់កាកបាទក្រហមកម្ពុជា, ការឆ្លើយតបគ្រោះមហន្តរាយ និងការស្តារឡើងវិញ។ ហេីយនេះក៏ធ្វេីឡេីងស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែរបញ្ជាក់ថាប្រសិនបើក្នុងពេលឯកឧត្តមអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា សូមឯកឧត្តមអញ្ជើញជួបខាងកាកបាទក្រហមកម្ពុជា ដើម្បីបានព័ត៌មានច្រើនស្តីពីអ្វីដែលកាកបាទក្រហមកម្ពុជា បានធ្វេី និងកំពុងធ្វើ។ ពាក់ព័ន្ធនឹងការងារនេះ លោកជំទាវបានមានប្រសាសន៍ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ថា បច្ចុប្បន្នទន្ទឹមនឹងគ្រោះមហន្តរាយទឹកជំនន់គឺការងារដែលពាក់ព័ន្ធជាមួយនិងសហព័ន្ធអន្តរជាតិគឺកក្រកអនុវត្តទៅលើកម្មវិធីមួយហៅថា « ការប្រកាសផ្តល់ព័ត៌មានជាមុនស្តីពីគ្រោះមហន្តរាយ» ដែរនៅក្នុងកិច្ចសហប្រតិបត្តិការនេះសហព័ន្ធអន្តជាតិបានធ្វើការជាមួយ UNDP ហើយកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនេះក្នុងការផ្តល់ព័ត៌មានជាមុនពីទឹកជំនន់ ដោយនៅក្នុងការអនុវត្តនេះកក្រកបានបណ្តុះបណ្តាលមន្ត្រីតាមសាខាស្តីអំពីការផ្តល់ព័ត៌មានជាមុនពីទឹកជំនន់ និងអនុវត្តជំហានជាបន្តបន្ទាប់ទៀត។ ស្របជាមួយគ្នានេះក្នុងស្ថានភាពតានតឹង និងនៅពេលបច្ចុប្បន្នរយៈពេលនៃបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ កាកបាទក្រហមកម្ពុជា បានចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្តិភាព អំពីមីន យុទ្ធភណ្ឌមិនទាន់ផ្ទះ និងគ្រប់បែកចង្កោម ព្រមទាំងអាវុធគីមី និងការអប់រំសុខភាពសុខភាពនានា។ ក្រៅពីនេះលោកជំទាវបានជម្រាបជូនឯកឧត្តមផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចុះសួរសុខទុក្ខគ្រួសារយុទ្ធទាំង១៨នាក់ ដែលនៅក្នុងការគ្រប់គ្រងរបស់ភាគីថៃ និងបានឱ្យក្រុមគ្រួសារពួកគាត់សរសេរសារលិខិតដំណឹងគ្រួសារកាកបាទក្រហម ដើម្បីផ្ញើទៅយុទ្ធជនទាំង១៨នាក់តាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ផងដែរ។ជាកិច្ចឆ្លេីយតបឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស បានស្នើដល់កាកបាទក្រហមកម្ពុជា ប្រសិនបើបានជួបប្រទះជនជាតិបង់ក្លាដេសដែលជាពលករមកធ្វើការនៅកម្ពុជាត្រូវបានជម្លៀសខ្លួនក្នុងពេលមានជម្លោះប្រដាប់អាវុធថៃនឹងកម្ពុជាប្រមាណ១៣០នាក់ និងមានខ្លះផ្សេងទៀតកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ សូមឱ្យមានការគិតគូរដល់ពួកគេលើផ្នែកមនុស្សធម៌ផង។ បន្ថែមពីនេះឯកឧត្តមអគ្គរដ្ឋទូតចង់ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយខាងគាត់មានជាថ្នាំពេទ្យ ដែលនាំចូលពីបង់ក្លាដេសមក ហើយបើមានសំណូមពរឬតម្រូវការអ្វីដែលថ្មីគាត់និងអាចជួយឧបត្ថម្ភផងដែរ។ចុងក្រោយឯកឧត្តមឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលចាត់លោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម និងគណ:ប្រតិភូ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ជន្មាយុយឺនយូរ និងបន្តទទួលជោគជ័យក្នុងការដឹកនាំស្ថាប័នមនុស្សធម៌ក្នុងប្រទេសកម្ពុជា៕
ចំនួនអ្នកទស្សនា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយ សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ព្រមទាំងផ្សព្វផ្សាយការងារចាំបាច់ មួយចំនួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ អញ្ចើញសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញចូលរួមជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ចូលរួមកម្មវិធីខួប អនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញដឹកនាំកិច្ចប្រជុំ វឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និងមូលនិធិតេជោ១២៥ នៅវិមាន៧មករា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ចើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង