ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរ ការបោះជំរំ យុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១
Sun,04 February 2024 (Time 07:48 AM)
ដោយ ៖ ដើម្បីប្រជាជន


កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ...!!

នៅវេលាម៉ោង ៧យប់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ដែលប្រព្រឹត្តទៅនៅឆ្នេរថ្ម៣ដុំ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ ខេត្តកោះកុង និងសៀមរាប សរុបចំនួន ២៣៤នាក់។

មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការបោះជំរំយុវជននាពេលនេះ គឺជាការផ្ដល់ឱកាសឱ្យមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសការធ្វើសកម្មភាពរួមគ្នាជាក្រុម ការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅទូទាំងសាខារាជធានី ខេត្តទាំង២៥ ព្រោះថាកម្លាំងយុវជនកាកបាទក្រហមកម្ពុជា គឺជាកម្លាំងចលករវ័យក្មេងមួយដ៏សំខាន់ក្នុងការជួយដល់មិត្តរួមសាលា និងសហគមន៍ ដែលជួបការលំបាក បញ្ហាប្រឈមសាកល និងករណីមានគ្រោះមហន្តរាយផ្សេងៗ។

ថ្លែងក្នុងឱកាសបើកដំណើរការបោះជំរំនាឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គួច ចំរើន និងសហការីទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់សាខាក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ គ្រោះមហន្តរាយផ្សេងៗ និងវិបត្តិភ័យទាំងឡាយនាពេលកន្លងមក ក៏ដូចជាបានបង្ហាញពីសក្កានុពលរបស់ខេត្តព្រះសីហនុទាំងមូល ក្នុងការទទួលយកការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ហើយដែលនេះគឺជាការចែករំលែកនូវចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់យុវជនទាំងអស់ដែលបានចូលរួមកម្មវិធីនាពេលនេះ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីអត្ថន័យដ៏ធំធេងក្នុងការរៀបចំឱ្យមានការបោះជំរំយុវជន ក្នុងឱកាសនេះគឺបានបង្ហាញពីសមត្ថភាពរបស់សាខាខេត្តព្រះសីហនុ ដែលមានភាពរឹងមាំ និងម្ចាស់ការទៅតាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះកាលពីឆ្នាំ២០១០ ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។ បន្ថែមពីនេះ ក៏បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង ដែលនេះគឺជាការដើរតួជាគំរូសម្រាប់សាខាដទៃទៀត ក្នុងការអភិវឌ្ឍសាខា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងសាខា និងសាខា។

ជាមួយគ្នានេះ ការបោះជំរំយុវជនលើកទី១នេះ ក៏បានឆ្លុះបញ្ចាំងពីការអនុវត្តឈានមុខគេរបស់សាខាខេត្តព្រះសីហនុ ចំពោះសេចក្តីសម្រេចចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កន្លងទៅ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីពេលកន្លងទៅផងដែរ។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា «បើនិយាយអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាវិញ, ការរៀបចំឱ្យមានការបោះជំរំយុវជននេះ គឺជាការរួមចំណែកលើកកម្ពស់ការងារយុវជន និងអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។ ជំរំយុវជននាពេលនេះ គឺជាឱកាសមួយដែលឱ្យយុវជនអាចផ្លាស់ប្តូរនូវបទពិសោធន៍ ការសាមគ្គីគ្នា យកចិត្តទុកដាក់គិតគូរពីគ្នាទៅវិញទៅមកក្នុងការរស់នៅជាមួយគ្នា និងរៀនសូត្របានអំពីអ្វីដែលជាបច្ចុប្បន្នភាពនៃបញ្ហាប្រឈមក្នុងសកម្មភាពមនុស្សធម៌ ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ។» លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា បន្ទាប់ពីកម្មវិធីនេះទៅ, សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសាខាដទៃទៀត នឹងបន្តពង្រឹង និងពង្រីកបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមខេត្តរៀងៗខ្លួន ឱ្យសមស្របទៅនឹងពាក្យស្លោកថា «យុវជនគឺអ្នកស្ម័គ្រចិត្តវ័យក្មេង, យុវជនគឺជាឆ្លឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម»។

ជាទីបញ្ចប់ លោកជំទាវ បានពាំនាំនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើជូនក្មួយៗយុវជនទាំងអស់ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់រាប់អាន ជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិន័យនៅក្នុងកម្មវិធីបោះជំរំនេះ។ ជាមួយគ្នានេះ សូមក្មួយៗយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើមិត្តអប់រំមិត្ត ហើយប្រាសចាកពីអំពើដែលសង្គមស្អប់ខ្ពើម ដើម្បីអនាគតភ្លឺស្វាង ហើយចូលរួមថែរក្សាសុខសន្តិភាព ចែករំលែកក្តីស្រឡាញ់ និងអំពើល្អ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3090 នាក់
ម្សិលមិញ :
1686 នាក់
សប្តាហ៍នេះ :
28308 នាក់
សរុប :
6276004 នាក់

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារ របស់រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកពាមជរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏​ដូចជា​យុវជន​ទាំងអស់ កុំបោះបង់ហើយ​ខិតខំរៀនសូត្រ​ ដើម្បី​លើក​កម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ ជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋឱ្យបានល្អ

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានរៀបចំគ្រឿងឧបភោគ បរិភោគ មួយចំនួនឧបត្ថម្ភ ជូនដល់កងកម្លាំងវីរៈនគរបាលជាតិ ដែលបានប្រយុទ្ធ តស៊ូប្ដូរផ្ដាច់យ៉ាងក្លាហាន ដើម្បីការពារបូរណភាព ទឹកដី នៃមាតុភូមិកម្ពុជាយើង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារ រងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលអំណោយ ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពី ប្រទេសបារាំង សម្រាប់ជួយដល់ ប្រជាជនភៀសសឹក

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ​គណ:ស្នងការ​ និងការងារចាំបាច់មួយចំនួន នៅស្នងការដ្នាននគរបាលខេត្តកំពង់ចាម

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ចើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល

លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលអំណោយពីអង្គការ ម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់ កងកម្លាំងនគរបាលការពារព្រំដែន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ

លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្តម អ៊ុន ដាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ សកម្មភាពការងារសប្បុរសធម៌ របស់សមាគមប៉ាយសួយឡាយយិន កម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តម ណៅ ធួក អញ្ជើញជាគណៈធិបតីក្នុងពិធីលែងកូនត្រី បង្កង ចំនួន ៦០០០០កូន ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅស្ទឹងមុខរដ្ឋបាល ក្នុងស្រុកអង្គរបូរី

ឯកឧត្តម លូ គឹមឈន់ និងអ្នកឧកញ៉ា គិត ម៉េង អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ