អភិបាលខេត្តកណ្ដាល អញ្ចើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ មន្ទីអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីស្វែងយល់ និងចង់ដឹងបញ្ហាប្រឈមនៅទីនេះ។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យមណ្ឌលទាំង៣ នេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ កន្លងមកក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅលើមណ្ឌលទាំង៣នេះ។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្ក្រាប ឱ្យខានតែបាន ហើយបញ្ហាគ្រឿងញៀននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់យើង ជាក់ស្ដែងប្រសិនបើក្នុងសមាជិកគ្រួសារណាម្នាក់ មានអ្នកមានញៀនគ្រឿងញៀន នោះធ្វើឱ្យគ្រួសារនោះជួបនៅផលវិបាក កើតមានអំពើហិង្សា បាត់បង់សេដ្ឋកិច្ចគ្រួសារ នឹងអាចឈានទៅដល់បញ្ហាផ្សេងៗដែលយើងមិនអាចគិតទុកជាមុនបាន ទន្ទឹមនឹងនោះបញ្ហាគ្រឿងញៀន បានកើតឡើងលើយុវជនឬមនុស្សដែលពេញកម្លាំង ដែលពោរពេញទៅដោយសមត្ថភាពក្នុងការបំពេញការងារនានា ហើយប្រសិនបើយុវជន របស់យើងមានញៀនគ្រឿងញៀន នោះធ្វើឱ្យយើងបាត់បង់នូវកម្លាំងពលកម្ម ដែលធ្វើឱ្យប្រទេសជាតិរបស់យើងបាត់បង់នូវសេដ្ឋកិច្ចមួយផ្នែកផងដែរ។ បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានលើកឡើងពីជនមានវិបល្លាសស្មារតី ប្រសិនបើយើងបានយកគាត់មកមណ្ឌល ច្បាស់ណាស់យើងបានផ្ដល់អាហារជូនពួកគាត់បានគ្រប់គ្រាន់ និងបានផ្ដល់ការថែទាំ និងព្យាបាលជូនគាត់បាន តែបើយើងបណ្ដោយអោយគាត់ចេញទៅទីសាធារណៈនោះគាត់ខ្វះទីជម្រក ខ្វះអាហារគ្រប់គ្រាន់ គ្មានការថែទាំ អាចមានអំពើហិង្សា ដែលបណ្ដាលអោយគាត់មានអាយុខ្លី និងប៉ះពាល់ដល់សង្គមផងដែរ។ សូមបញ្ជាក់ផងដែរថា៖1. មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន អ្នកដែលបានទទួលការស្ដានីតិសម្បទាក្នុងឆ្នាំ២០២៥ គិតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានចំនួន ៦,៧៨៣នាក់ ( ស្រី ៤០១នាក់ ) ក្នុងនោះបានធ្វើសមាហរណកម្ម ចំនួន ៤,៣៣០នាក់ ( ស្រី ២៦៨នាក់ ) នៅសល់ជាក់ស្តែង ចំនួន ២,៤៥៣នាក់ ( ស្រី ១៣៣នាក់។2. មណ្ឌលយុវនីតិសម្បទា មានអនីតិជនកំពុងស្នាក់នៅក្នុងមណ្ឌល សរុបចំនួន ៤៧២នាក់។3. មណ្ឌលវិបល្លាសស្មារតី បច្ចុប្បន្នមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល ដើម្បីទទួលសេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា មានចំនួនសរុប ២៩៥នាក់ (ស្រី ១២២នាក់)។
ចំនួនអ្នកទស្សនា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ចើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយ សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ព្រមទាំងផ្សព្វផ្សាយការងារចាំបាច់ មួយចំនួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ អញ្ចើញសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ