ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ នៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ
Thu,21 August 2025 (Time 10:28 AM)
ដោយ ៖ ដើម្បីប្រជាជន


លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ នៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ
=================
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅភូមិខ្នុរដំបង និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ នៅភូមិរវៀង ភូមិវាល និងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសិរីខ្នុរដំបង ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានលើកឡើងថាសមិទ្ធិផលទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះដែរ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុក។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនបន្តទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាពយូរអង្វែងជាដ៏រាប។

លោកអភិបាល ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាកំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ដែលបាននឹងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ប្រជាជន កម្ពុជាទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលកន្លងទៅថ្មីៗនេះ៕

ពិធីនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំស្ដើងជ័យ និងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលចូលរួមចំនួន ២៣៥ នាក់ ស្រី ១៤៧ នាក់។ ក្រោយចប់ពិធីលោកអភិបាល និងក្រុមការងារ ក៏បានជូនសារ៉ុងអនុស្សាវរីយ៍ដល់អ្នកចូលរួមម្នាក់ ០១ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
4497 នាក់
សប្តាហ៍នេះ :
19647 នាក់
សរុប :
6303301 នាក់

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណ​ក្ខន្ធវីរកងទ័ព ដែលបានពលីនៅសមរភូមិមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ជាមួយប្រធានក្រុម អនុសាខា និងសាខាបក្សគណបក្ស សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ សម្រាប់​កងកម្លាំង​ជួរ​មុខ​ យក​ទៅ​បំពេញការងារ​ បម្រើ​ក្នុង​អង្គភាព​ងាយស្រួល ឈរជើង​ការពារ ​តាម​បន្ទាត់​ព្រំដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងកែសម្រួល លេីគោលការណ៍ណែនាំ ស្តីពីនីតិវិធីបំពេញបែបបទ សម្រាប់អនុវត្តចំពោះអ្នកដំណេីរចូល -ចេញ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការ បង្កើតមូលនិធិលំនៅឋាន ដែលនឹងក្លាយទៅជាឧបករណ៍ យ៉ាងសំខាន់ក្នុងផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គការ ស្ថាប័នពាក់ព័ន្ធ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ នៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមិត្តភក្កិ បងប្អូនបានបន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់វីរៈកងទ័ព នៅមុខព្រួញ ភ្នំខ្មោច ភ្នំទ្រព្យ

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធី Navigating women’s healthcare in Malaysia នៅសណ្ឋាគារ Shangri-La hotel រាជធានីភ្នំពេញ​

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ​ជាតិផ្ទុះ​ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមកិច្ចប្រជុំតម្រង់ទិសការងារដល់អនុគណៈកម្មការ និងក្រុមការងាររៀបចំការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ Zoom

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេក ព្រះសិអារ្យមេត្រីយ៍ ស្ថិតនៅភ្នំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ សូមតាមដានព័ត៌មានឱ្យបានជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មានទាំងឡាយ ពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីធានាពីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ចើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយ សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ